គេហទំព័រធ្វើបច្ចុប្បន្នភាពទិន្នន័យនៃវីរុសកូវីដ-១៩ប្រចាំថ្ងៃWorldometer បានឲ្យដឹងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះថា ចំនួនមនុស្សឆ្លងវីរុសកូវីដ-១៩ បានបន្តកើនឡើងដល់ជាង១៣៣លាន៦សែននាក់ ដោយបូកជាមួយករណីឆ្លងថ្មីចំនួន៦,២៥២នាក់។ គេហទំព័រអន្តរជាតិមួយនេះ ក៏បានឲ្យដឹងផងដែរថា ក្នុងចំណោមករណីឆ្លងទាំងអស់នេះ គឺមានស្លាប់ចំនួនជាង២លាន៩សែននាក់ ដោយបូកជាមួយករណីស្លាប់ថ្មីចំនួន៥៩៨នាក់។ ជាមួយគ្នានោះ ក៏មានអ្នកជំងឺចំនួនជាង១០៧លាន៨សែននាក់ផងដែរ ត្រូវបានព្យាបាលឲ្យជាសះស្បើយ៕ ដោយ៖បឿ សុភា