ផ្ទុះ​ករណី​ឆ្លង​ជំងឺ​កូវី​ដ​ក្នុង​រោងចក្រ​«​ឌី​ន​ហាន​» កម្មករ​៥០​នាក់​រកឃើញ​មាន​វិជ្ជមាន

07-04-2021 10:00 pm 1133

​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នៅ​យប់​ថ្ងៃ​ទី​០៧ ខែ​មេសា​នេះ​បានបញ្ជាក់​ថា គិត​ត្រឹម​វេលា​ម៉ោង​ជិត​៩​យប់ ថ្ងៃទី​០៧ ខែ​មេសា​នេះ ក្រសួង​សុខាភិបាល​បាន​រកឃើញ​ករណី​វិជ្ជ​មានកូ​វីដ​-១៩​លើ​កម្មករ​ចំនួន​៥០​នាក់ នៅឯ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​ឈ្មោះ «​ឌី​ន ហាន​»​។ រោងចក្រ​នេះ​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​ឌួង​ងៀប​២ ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ នេះ​បើ​យោង​តាម​ការផ្សាយ​របស់​សារព័ត៌មាន​Fresh News​។​

​ជាមួយគ្នានេះ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ដល់​កម្មករ​កម្ម​ការ​នី​ទាំងអស់​ដែល​បម្រើការ​នៅ​រោងចក្រ​ខាងលើនេះ ឲ្យទៅ​យក​សំណាក​ដើម្បី​ពិនិត្យ​រក​មេ​រោគកូ​វីដ​-១៩​ជាបន្ទាន់ នៅ​យប់​នេះ និង​ថ្ងៃស្អែក​ជា​កំហិត​។ ដោយឡែក បើ​មិន​ទៅ​យក​សំណាក​ដើម្បី​ពិនិត្យ​ទេនោះ នឹង​មិន​អនុញ្ញាត​ឲ្យចូល​ធ្វើការ​ឡើយ​។​

​មិនតែប៉ុណ្ណោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​បាន​ស្នើ​ដល់​សាច់ញាតិ ឬ​មិត្តភក្តិ​របស់​កម្មករ​ទាំង​នោះ ត្រូវ​ជួយ​ណែនាំ​ឲ្យ​ពួកគេ​ធ្វើ​ចត្តា​ឡីស័​ក​រយៈពេល ១៤​ថ្ងៃ​តាម​ចំនួន​កំណត់ ហើយ​បើ​ធ្វើ​មិន​បាន​ត្រឹមត្រូវ​ទេ នឹង​ទទួល​ទោសពិន័យ​តាម​ច្បាប់​ជាក់​ជា​មិនខានឡើយ​។​

​បើ​យោងតាម​របាយការណ៍រ​បស់​អាជ្ញាធរ​ខណ្ឌ​មានជ័យ​បានឲ្យដឹងថា រោងចក្រ​«​ឌី​ន ហាន​»​ខាងលើនេះ មាន​កម្មករ​កំពុង​បម្រើ​ការងារ​ចំនួន ២,៥៦២​នាក់​។ ម្យ៉ាងទៀត នៅ​យប់​ថ្ងៃទី​០៧ ខែ​មេសា​នេះ​ដែរ អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​មានជ័យ ក៏​ដូច​ជា​មន្ត្រី​សុខាភិបាល បាន​និង​យក​សំណាក​ទៅ​លើ​កម្មករ​នៅក្នុង​រោងចក្រ​ផ្ទាល់​តែម្តង ដើម្បី​ស្វែងរក​អ្នក​ដែល​បាន​ឆ្លងកូវី​ដ​-១៩​បន្តទៀត​៕

​ដោយ​៖ យឺន សីហា​​

ព័ត៌មានផ្សេងទៀត