លោក​នាយករដ្ឋមន្ត្រី​សរសើរ​លោក​ជា សុផារ៉ា ដែល​បាន​ចាក់​វ៉ាក់សាំង​ឲ្យ​មន្ត្រី​បាន​គ្រប់គ្នា​សូម្បី​អ្នក​អនាម័យ និង​អ្នក​ថែ​សួន​

07-04-2021 11:39 am 1853

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែង​កើត​សរសើរ​ចំពោះ​លោក​ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​ចាក់​វ៉ាក់សាំង​ដល់​មន្ត្រីក្រោមឱវាទ​ទាំងអស់​លើស​ចំនួន​ដែល​បានរៀបចំ​ទុក​។ លោក​នាយករដ្ឋមន្ត្រី​បន្តថា នេះ​គឺជា​ការលើកទឹកចិត្ត​ដ៏​អស្ចារ្យ​មួយ មិន​ថា​ជា​មន្ត្រី​ជាប់កិច្ចសន្យា អ្នក​អនាម័យ និង​អ្នក​ថែ​សួន ក៏​អនុញ្ញាតឲ្យ​ចាក់​ទាំងអស់​។ ការលើកឡើង​បែបនេះ​របស់​លោកនាយក​រដ្ឋមន្ត្រី ក្នុងឱកាស​ដែល​លោក​ថ្លែង​សារ​ពិសេស​នៅ​យប់​ថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ​២០២១...

​ប្រសាសន៍​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​៖

​ទន្ទឹមនឹង​ការកោតសរសើរ​ចំពោះ​លោក​ជា សុផារ៉ា នេះដែរ​ប្រមុខ​រាជដ្ឋាភិបាល​កម្ពុជា ក៏បាន​បន្ថែមថា​ការចាក់​វ៉ាក់សាំង​គឺជា​គោល​ការស្ម័គ្រចិត្ត ប៉ុន្តែ​សុខភាព​សាធារណៈ​គឺជា​រឿង​សំខាន់ ដោយសារតែ​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​មាន​ការភ័យខ្លាច​ចំពោះ​អ្នក​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​៕ ដោយ​៖ ម៉ៅ សុភ័ក្ត្រា​

ព័ត៌មានផ្សេងទៀត