មន្ត្រីដែលគេចវេះមិនចាក់វ៉ាក់សាំងកូវីដអាចនឹងប្រឈមការបាត់បង់ការងារនៅថ្ងៃក្រោយ

06-04-2021 11:39 pm 7738

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន តាមរយៈ​សារ​ពិសេស​នៅ​យប់​ថ្ងៃ​ទី​០៦ ខែ​មេសា បាន​ថ្លែងថា «​មន្ត្រី​គេចវេះ​មិន​ចាក់​វ៉ាក់សាំង សូម​ដេក​ផ្ទះ​រហូត​ចុះ​! កុំ​មក​ធ្វើការ នាំ​តែ​ចម្លង​គេ​!!! ឬ​អាច​បាត់បង់​ការងារ​តែម្ដង​!!»​។​

លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ចំពោះ​មន្ត្រីរាជការ​ស៊ីវិល​គ្រប់​ជាន់ថ្នាក់ ដែល​មិន​ទាន់​ទទួល​ការចាក់​វ៉ាក់សាំង សូម​រួសរាន់​ទៅ​ចាក់ ក្នុងករណី​ដែល​ចាក់​មិនបាន​ត្រូវមាន​លិខិតបញ្ជាក់​ពី​គ្រូពេទ្យ ឬ​ពី​ក្រសួង​សុខាភិបាល និង​ស្រប​តាម​ស្ថានភាព​សុខភាព​ដែល​មិន​អាច​ទទួល​ការចាក់​បាន​។ ករណី​ដែល​មាន​ការ​គេចវេះ មន្ត្រី​នោះ​អាច​ប្រឈម​នឹង​ការបាត់បង់​ការងារ ។​

​ក្រៅពី​លើកឡើង​បែប​នេះ​លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​នូវ​សារ​ពិសេស​ជាច្រើន​ទៀត​ពាក់ព័ន្ធ​នឹង​ការចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​។ សូម​ស្តាប់​សារ​ទាំងស្រុង​ដូច​ខាងក្រោម​៖

សំឡេងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន៖

ព័ត៌មានផ្សេងទៀត