ស្រា​៖​លើក​ដាច់​ម្តង​តែមួយ​ដង្ហើម​ធ្វើឲ្យ​ថ្លើម​កាន់តែ​ឆាប់​ខូច

06-04-2021 6:52 pm 211

​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ក៏មាន​អត្ថប្រយោជន៍​សម្រាប់​រាង​កាយ​ដែរ ប្រសិនបើ​អ្នក​ទទួលទាន​មាន​ដែន​កំណត់​ត្រឹមត្រូវ​។ ក៏ប៉ុន្តែ​ការ​ទទួលទាន​លើស​កម្រិត​វិញ​នោះ វា​អាច​បំផ្លាញដល់​សុខភាព​ធ្ងន់ធ្ងរ​ជាពិសេស​សរីរាង្គ​ថ្លើម​តែម្តង​។ ទន្ទឹមនឹងនេះ ទម្លាប់​នៃ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​របស់​មនុស្ស​មួយចំនួន អាចធ្វើឲ្យ​ថ្លើម​ឆាប់​ខូច​រហូត​ដល់ទៅ​៣​ដង​។ 

​នៅ​ក្នុងនោះ មានការ​ទទួលទាន​ស្រា​លាយ​ជាមួយនឹង​ភេសជ្ជៈ​ផ្សេងៗ​។ មនុស្ស​មួយចំនួន​ចូលចិត្ត​ទទួលទាន​ស្រា លាយ​ជាមួយនឹង​ភេសជ្ជៈ​ផ្សេងៗ ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់​និង​ងាយស្រួល​ក្នុងការ​ទទួលទាន​។ ក៏ប៉ុន្តែ​ការផឹក​របៀបនេះ ជាតិ​កាបូនឌីអុកស៊ីត​ដែលមាន​នៅក្នុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយចំនួន អាចជួយ​បង្កើន​ជាតិ​អាល់កុល​ទៅក្នុង​ពោះវៀន​យ៉ាង​ឆាប់រហ័ស​។ ម្យ៉ាងវិញទៀត អត្រា​នៃ​ការ​ស្រូប​យកជាតិ​អាល់កុល​នៅក្នុង​ក្រពះ​ក៏​លឿន​ដូចគ្នា​ដែរ ដែល​ធ្វើឲ្យ​ថ្លើម​ត្រូវ​ប្រឈម​នូវ​ភាព​ខូចខាត​ធ្ងន់ធ្ងរ​។​

ចំណែកឯ​ការ​ផឹកស្រា​ដោយ​លើក​ដាច់​ម្តង​តែមួយ​ដង្ហើម​ក៏​ជា​ទម្លាប់​ខុសឆ្គង​ដែរ​។ ការ​ទទួលទាន​គ្រឿង​ស្រវឹង​យឺតៗ រាងកាយ​នឹងមាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​បំបែ​សារធាតុ​អេតាណុល (ethanol)​ដែលមាន​ក្នុង​ឈាម​។ ផ្ទុយទៅវិញ ប្រសិនបើ​អ្នក​ទទួលទាន​លឿន​ពេក សារធាតុ​អេតាណុល​នឹង​កើនឡើង​នៅក្នុង​ឈាមមាន​កម្រិត​ខ្ពស់ ដែល​បណ្តោល​ឲ្យ​អ្នក​ឆាប់​ស្រវឹង​។ ជា​លទ្ធផល​ថ្លើម​របស់​អ្នក​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដោយសារតែ​ជាតិពុល​ច្រើនពេក គ្មាន​សមត្ថភាព​ក្នុងការ​កម្ចាត់​ចេញពី​រាងកាយ​៕

 ពាក្យគន្លឹះ  សុខភាពស្រា

ព័ត៌មានផ្សេងទៀត