ជនសង្ស័យ​ដែល​សម្លាប់​ក្មេងប្រុស​ម្នាក់​អាយុ​១០​ឆ្នាំ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ​

06-04-2021 3:28 pm 503

​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​សម្លាប់​ក្មេង​អាយុ​១០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​បាន​ហើយ​។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​សប៊ុក​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​មាន​ឈ្មោះ​អុន ភា​ម៉ុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​០៦​មេសា​នេះ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ​បាន​កើតឡើង​នៅ​ដី​ឡូត៍​គ្មាន​លេខ​មួយ​កន្លែង​ផ្លូវ​ថៃ​ហ្គ័​រ ស្ថិតក្នុង​ភូមិរ​បោះ​អង្កាញ់​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២១​។​បើតាម​សមត្ថកិច្ច​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​ដែល​ត្រូវ​ជា​បងថ្លៃ​ជីដូនមួយ​របស់​ក្មេងប្រុស​រងគ្រោះ និង​ក្មេងប្រុស​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ស ផ្លាកលេខ​ភ្នំពេញ​១FJ-៨៣៨៤ ឌុប​គ្នា​ចេញពី​វត្ត​ជ្រោយ​អំពិល​ទៅ​ញាំ​ប្រហិត ពេល​ជិះ​តាមផ្លូវ​កុមារា​រងគ្រោះ​យក​ដៃ​វាយ ក្បាល​ជនសង្ស័យ​លេង រួច​ជនសង្ស័យ​ប្រាប់ថា​កុំ​វាយ ព្រោះ​តំណម រួច​ក៏​ជិះ​ទៅ​មុខ​ទៀត ហើយ​កុមារា​រងគ្រោះ​វាយ​ក្បាល​ជន សង្ស័យ​លេង​ម្តងទៀត​។ សមត្ថកិច្ច​បញ្ជាក់ថា ដោយសារ​តែ​ជនសង្ស័យ​ខឹង​នឹង​ក្មេងប្រុស​រងគ្រោះ​ខ្លាំង ទើប​ឈាន​ដល់​រៀប​គម្រោង​សម្លាប់​ក្មេងប្រុស​រងគ្រោះ​ចោល​តែម្ដង ដែល​នេះ​ជា​ឃាតកម្ម​គិតទុក​ជាមុន​។ 

​គួរបញ្ជាក់​ថា សាកសព​ក្មេង​ប្រុស​រងគ្រោះ​ដែល​ត្រូវ​ឃាតក​ជា​បងថ្លែ​ជីដូន​មួយ​សម្លាប់​នេះ ត្រូវ​គេ​ប្រទះឃើញ​នៅក្នុង​ព្រៃ​មួយ​កន្លែង​កាលពី​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០២១ នៅតាម​បណ្ដោយ​ផ្លូវ​ថៃ​ហ្គ័​រ ស្ថិតក្នុង​ភូមិ​បោះ​អង្កា​ញ់​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​៕

​ដោយ​៖ យឺន សីហា 

ព័ត៌មានផ្សេងទៀត

អ្នក​វិជ្ជ​មានកូ​វីដ​-១៩​ធ្លាប់បាន​ទៅ​បេនឡាន​ច្បារអំពៅ​និង​ផ្សារ​ច្បារអំពៅ​

បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​ក្រោយផ្ទុះអាវុធ​៤​គ្រាប់​នៅ​ខណ្ឌ​កំបូល​សង្ស័យទាក់ទងរឿងគំនុំ

តារា​ស្រី​​ឥណ្ឌា​​សង្ស័យ​​សម្លាប់​​មិត្ដប្រុស​​ត្រូវ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​

 អំពើ​ឃាតកម្ម​-​អត្ដ​ឃាត​កើនឡើង​ខ្លាំង​សីលធម៌​សង្គម​ធ្លាក់ចុះ​ដល់​កម្រិត​ព្រួយបារម្ភ​

 ព្រះអង្គម្ចាស់​​អា​រ៉ាប៊ីសាអូឌីត​​រងការ​ចោទប្រកាន់ថា​​បញ្ជា​ឲ្យ​សម្លាប់​​អតីតមន្ដ្រី​​ចារកម្ម​ម្នាក់​

និស្សិត​អាមេរិក​២​នាក់​ប្រឈម​ជាប់ពន្ធនាគារ​មួយ​ជីវិត​ក្រោយ​សម្លាប់​ប៉ូលិស​អ៊ីតាលី​ម្នាក់​

ជប៉ុន​បញ្ឈប់​ការកាត់ទោស​ឃាតករ​សម្លាប់​ជនពិការ​១៩​នាក់​កាលពី​ឆ្នាំ​២០១៦

 លោក​គិន ភា​៖ ប៉ូលិស​វ៉ៃ​អ្នកកាសែត​ជា​រឿង​ខុសច្បាប់ ប៉ុន្តែ​អ្នកកាសែត​..

 នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បដិសេធព័ត៌មាន​ឃាតកម្ម​ក្នុង​ផ្សារ​អ៊ី​អន​២

 ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ទះកំផ្លៀង​ក្រុមការងារ​TVFB​ផ្អើល​ពេញ​ហ្វេ​សប៊ុក​