អ្នកធ្វើដំណើរ​ចូល​ខេត្តកំពង់ឆ្នាំង​​ពេល​ចូលឆ្នាំ​ខ្មែរ​នឹង​ត្រូវ​ដាក់ឲ្យ​ធ្វើច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​​

05-04-2021 5:44 pm 258

​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល និង​ចម្លង​នៃ​វីរុស​កូវី​ដ​-១៩ រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​បាន​តម្រូវឲ្យ​អ្នកធ្វើដំណើរ​ចូលទៅ​ខេត្តកំពង់ឆ្នាំង ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ខ្មែរ ត្រូវតែ​ដាក់ឲ្យ​ធ្វើច​ត្តា​ឡីស័​ក​១៤​ថ្ងៃ និង​ត្រូវយក​សំណាក​ទៅ​ធ្វើតេស្ត​ ដោយវិធានការនេះត្រូវអនុវត្តចាប់ពីថ្ងៃទី០៥ ខែមេសានេះរហូតដល់មានការជូនដំណឹងសារជាថ្មី។ ក្នុងករណី​រឹងទទឹង អាជ្ញាធរ និង​សមត្ថកិច្ច​នឹង​ចាត់​បញ្ជូនទៅ​មណ្ឌល​ធ្វើ​ចត្តា​ឡីស័​ករបស់​ខេត្ត​។ នេះ​បើតាម​សេចក្តីណែនាំ​ស្តីពី​ការពង្រឹង​វិធានការ​មួយចំនួន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​។​

​នៅក្នុង​សេចក្តីណែនាំ​នោះដែរ រដ្ឋបាល​ខេត្តកំពង់ឆ្នាំង បានស្នើ​ទៅ​អាជ្ញាធរ​ឃុំ​សង្កាត់ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់ ត្រូវធ្វើ​បញ្ជី​គ្រប់គ្រង​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួនឲ្យបាន​ច្បាស់លាស់ តើ​គ្រួសារ​នី​មួយៗ មាន​សមាជិក​អចិន្ត្រៃយ៍​ប៉ុន្មាន​នាក់​? សមាជិក​ចេញទៅ​ធ្វើការ​ឆ្ងាយ​ប៉ុន្មាន​នាក់​? នៅ​កន្លែង​ណាខ្លះ​? ពិសេស​ត្រូវ​ស្រាវជ្រាវ​អ្នក​ដែល​ទៅ​ធ្វើការ​នៅ​កន្លែង​មាន​ហា​នី​ភ័យ​ខ្ពស់​ជំងឺ​កូវី​ដ​-១៩​។​

​ជាមួយគ្នានេះ រដ្ឋបាលខេត្ត​បាន​បន្ថែមថា នៅ​ក្នុងអំឡុងពេល​ពិធី​បុណ្យចូលឆ្នាំថ្មី​នេះ គួរ​កុំឲ្យ​ពួកគាត់​ត្រឡប់មកផ្ទះ គួរតែ​សួរសុខទុក្ខ​គ្នា​តាម​អន​ឡាញ​។ ក្នុងករណី​ដែល​ពួកគាត់​មកដល់​ភ្លាម​ត្រូវ​គ្រប់គ្រង និង​ដាក់ឲ្យ​ធ្វើច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ព្រមទាំង​រាយការណ៍​ទៅ​គ្រូពេទ្យ ដើម្បី​យក​សំណាក​ទៅ​ធ្វើតេស្ត​។ ករណី​មាន​បុគ្គល​មិន​ព្រមធ្វើ​ចត្តា​ឡី​ស័ក បាន​ត្រឹមត្រូវ​តាម​ការណែនាំ អាជ្ញាធ​មូលដ្ឋាន​មាន​ភារកិច្ច​អនុវត្ត​វិធានការ​រដ្ឋបាល​ស្រប​តាមច្បាប់ និង​បទបញ្ញត្តិ​ជា​ធរមាន​៕(​ដោយ វណ្ណ យ៉ា​រី​)​

 

ព័ត៌មានផ្សេងទៀត

ក្រុមហ៊ុន​ដឹក​​អ្នកដំណើរ​​ចំនួន​​២៩​​សន្យាថា​ មិន​ដំឡើងថ្លៃ​​ក្នុង​ថ្ងៃ​​បុណ្យ​ចូលឆ្នាំ​ខ្មែរ​​​