កកឈាម ជាជំងឺមួយប្រភេទដែលមានគ្រោះថ្នាក់ខ្លាំងបំផុត ព្រោះវាអាចរាំងស្ទះដល់លំហូរឈាមទៅកាន់ខួរក្បាល ដែលបណ្តោលឲ្យអ្នកមានជំងឺដាច់សរសៃឈាមខួរក្បាល ហើយក្រុមមនុស្សដែលប្រឈមនឹងជំងឺកកឈាមមានដូចជា៖
ក្រុមមនុស្សលើសទម្ងន់ ប្រសិនបើអ្នកលើសទម្ងន់នឹងមានហានិភ័យ នៃជំងឺកកឈាមក្នុងសរសៃឈាមរវែននិងសរសៃឈាមផ្សេងៗទៀត។ ការអង្គុយូរពេកធ្វើឲ្យអ្នកត្រូវប្រឈមនឹងគ្រោះថ្នាក់ ដោយសារតែជំងឺកកឈាមកាន់តែខ្ពស់ផងដែរ។
ក្រុមមនុស្សជក់បារី បារីអាចបំផ្លាញដល់ភ្នាសនៃសរសៃឈាម និងធ្វើឲ្យឈាមស្អិតប្រែជាកក។
ស្ត្រីមានផ្ទៃពោះ ការមានផ្ទៃពោះនឹងធ្វើឲ្យដំណើរការនៃចលនាឈាមរត់កាន់តែស្មុគស្មាញ ដោយសារតែឥទ្ធិពលនៃអ័រម៉ូន ជាពិសេសអ័រម៉ូនភេទស្ត្រីestrogen។ មូលហេតុមួយទៀត គឺទារកកំពុងតែរីកលូតលាស់ធំឡើងនៅក្នុងស្បូន។ នៅពេលដែលទារកលូតលាស់ វាអាចដាក់សម្ពាធលើសរសៃឈាមនៅក្នុងពោះ ឆ្អឹងអាងត្រគាកនិងទប់ស្កាត់លំហូរឈាមដោយផ្ទាល់ដែលបង្កឲ្យឈាមកក។
ក្រុមមនុស្សដែលធ្លាប់មានកំណកឈាមពីមុន អ្នកដែលមានប្រវត្តិកើតជំងឺកកឈាម ប្រហែលជាមានស្ថានភាពនេះកើតឡើងម្តងទៀត ព្រោះវាមានមួយភាគបួននៃអ្នកកើតជំងឺនេះ នឹងមានការកើតឡើងវិញក្នុងរយៈពេល១០ឆ្នាំ។
ក្រុមមនុស្សដែលធ្លាប់មានប្រវត្តិគ្រួសារកើតជំងឺកកឈាម ប្រសិនបើអ្នកកើតក្នុងគ្រួសារដែលមានប្រវត្តិកើតជំងឺកកឈាម អ្នកគួរទៅពិនិត្យសុខភាពឲ្យបានញឹកញាប់ ដើម្បីដឹងពីហានិភ័យដែលអ្នកមាន៕