នំបញ្ចុកទឹកប្រហុកនៅមុខអង្គរ ម្ហូបច្នៃប្រឌិតដែលគ្រប់គ្នាតែងចង់សាកល្បងរសជាតិ

04-04-2021 5:47 pm 166

ជាធម្មតានំបញ្ចុកតែងតែយកទៅញាំជាមួយនឹងសម្លការីឬសម្លខ្មែរផ្សេងៗ។ ដោយឡែកទីតាំងមួយ កន្លែងនៅខេត្តសៀមរាប បានកែច្នៃនំបញ្ចុកយកទៅពិសារជាមួយទឹកប្រហុកមានច្រើនរសជាតិ។ របៀបញាំ​ដែលប្លែកបែបនេះបានធ្វើអោយអ្នកពីទីជិតឆ្ងាយ តែងតែចង់ទៅភ្លក់​និងសាកល្បង​នៃរសជាតិនំ​បញ្ចុក​ទឹកប្រហុក។

នំបញ្ចុក ជាមួយត្រីអណ្តែងអាំងក្តៅៗ អមដោយបន្លែស្រុះជាច្រើនមុខដូចជា ត្រកួន ស្ពៃក្តោប សណ្តែកគួរ សណ្តែកបណ្តុះ ផ្កាស្នោ ស្អំ និងត្រសក់ជាដើម ស្រូបលាយជាមួយនឹងទឹកប្រហុក បន្ថែមដោយបុកកន្ទុយហេះ នេះគឺជាគ្រឿងផ្សំនៃអាហារមួយប្រភេទដែលមានឈ្មោះថា «នំបញ្ចុក​ទឹកប្រហុក»។ ម្ហូបមួយមុខនេះគេសង្កេតឃើញ​មានលក់នៅខាងមុខ​នៃម្តុំប្រាសាទអង្គរវត្ត។​ប៉ុន្តែកន្លែងដែលល្បីឈ្មោះហើយមនុស្សភាគច្រើនចូលចិត្តទៅពិសារនោះគឺ“នំបញ្ចុកទឹកប្រហុកស្រីម៉ៅអង្គរ”។ តើអ្វីទៅជាលក្ខណ:ពិសេសនៃនំបញ្ចុកទឹកប្រហុក​? ជាបន្តសូមទស្សនាបទយកការណ៍ដោយ​ យ៉ាន់ លីណា៖

ព័ត៌មានផ្សេងទៀត