សិក្ខាកាម​មួយក្រុម​ប្រារព្ធ​ធ្វើ​សន្និសីទ​មួយ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​គុណ​តម្លៃ​នៃ​សិល្បៈ​

02-04-2021 6:10 pm 212

​សន្និសីទ​សិល្បៈ​វិបស​៖”​គុណ​តម្លៃ​នៃ​សិល្បៈ​” ជា​គម្រោង​រួមគ្នា​របស់​អ្នកទទួល​អាហារូបករណ៍​ទស្សន​វ​ប្បធម៌​ឆ្នាំ​២០២០ នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​។ សន្និសីទ​នេះ​នឹង​ត្រូវ​ប្រារព្វ​ធ្វើឡើង​នៅ​ថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២១ខាងមុខនេះ​។ 

​កញ្ញា ប៊​ន​នឹម មី​លី​យ៉ា ជា​សិក្ខាកាម​ម្នាក់ ក្នុងចំណោម​សិក្ខាកាម​៦​នាក់ និង​ជា​អ្នក​គ្រប់គ្រង​គម្រោង​នេះ នេះ​បាន​ឱ្យដឹងថា សន្និសីទ​សិល្បៈ​វិបស​៖”​គុណ​តម្លៃ​នៃ​សិល្បៈ​” មាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​គុណ​តម្លៃ​សិល្បៈ​មកលើ​សហគមន៍ សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គមជាតិ និង​មនុស្សជាតិ​។ 

​ជាមួយគ្នានេះដែរ លោក ប៉ូ​សា​គុណ ជា​សិក្ខាកាម និង​ជា​អ្នកសម្របសម្រួល​សន្និសីទ​នេះ បានឱ្យ​ដឹង​ដែរ​ថា ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ដើម្បី​សម្រួល​ដល់​ការចូលរួម កម្មវិធី​ពេញ​មួយ​ថ្ងៃនេះ​នឹង​ធ្វើឡើង​ជា​លក្ខណៈ​អន​ឡាញ​តាម​កម្មវិធី Zoom ហើយ​និង​មាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ហ្វេ​សប៊ុក​ផេ​ករបស់ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ (https://www.facebook.com/Cambodianlivingarts) និង ហេ្វស​ប៊ុ​កផេក​របស់​សន្និសីទ​សិល្បៈ​វិ​បស (https://bit.ly/3r6CS3k) ផងដែរ​។ 

​អ្នកសម្របសម្រួល​រូបនេះ បានឱ្យដឹង​ទៀត​ថា សន្និសីទ​សិល្បៈ​វិបស «​គុណ​តម្លៃ​នៃ​សិល្បៈ​» ចែកចេញ​ជា​៣​កម្មវិធី​គឺ ៖

១ ពិ​ព័​រណ៌​រូបថត​៖ «​ដង្ហើម​នា​សហ​សម័យ​» ដោយ កែវ ភ័​ក្រ និង សិល្បករ ម៉ិច សេរី​រ័ត្ន ពី​ម៉ោង​
៩-១០.៣០ ព្រឹក ។ (​ព័ត៌មាន​ពិស្តារ​អំពី​ពិ​ពរ​ណ៌​រូបថត​សូម​ចុច ៖ https://bit.ly/3wor93Z)


 
២ វេទិកា​ពិភាក្សា​៖ «​គុណ​តម្លៃ​នៃ​សិល្បៈ​» ដោយ ឃុត សុខឿន​, កែវ ភ័​ក្រ​, ម៉ង់ វ៉ា​លី​, និង បូ​នឹម មី​លី​យ៉ា  ពី​ម៉ោង ២.៣០- ៤ រសៀល​។ (​ព័ត៌មាន​ពិស្តារ​អំពី​វេទិកា​ពិភាក្សា​នេះ​សូម​ចុច ៖ https://bit.ly/3rKGFDG)


 

៣ វេទិកា​ពិភាក្សា​៖ «​ស្មារតី​នៃ​របាំ​» ដោយ ជុំ​វណ្ណ សូ​ដា​ជី​វី និង ប៉ូ សា​គុណ ពី​ម៉ោង​៤.៣០-៥.៣០ រសៀល​។ (​ព័ត៌មាន​ពិស្តារ​អំពី​វេទិកា​ពិភាក្សា​នេះ​សូម​ចុច ៖ https://bit.ly/3cH6255)


 
​ជា​ចុងក្រោយកញ្ញា ប៊​ន​នឹម មី​លី​យ៉ា អ្នក​គ្រប់គ្រង​គម្រោង សន្និសីទ​សិល្បៈ​វិបស​៖”​គុណ​តម្លៃ​នៃ​សិល្បៈ​” បាន​ស្នើ​ឱ្យ​មាន​ការចូល​រួម​អ្នក​សិស្ស និស្សិត សិល្បករ អ្នក​ស្រាវជ្រាវ អ្នក​ស្រលាញ់​សិល្បៈ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​ស្វែងយល់​បន្ថែមទៀត​អំពី​គុណ​តម្លៃ​នៃ​សិល្បៈ​របស់​ជាតិ​យើង​៕

​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លោក ប៉ូ សា​គុណ  តាមរយៈ​លេខ ០១២ ៤៣២ ២០១ ឬ លោក ឃុត សុខឿន តាមរយៈ​លេខ ០១២ ៦១០ ៥៥០​៕

ព័ត៌មានផ្សេងទៀត