អ្នក​លក់ដូរ​ក្នុង​ផ្សារ អ្នករត់ម៉ូតូឌុប​និង​ដឹកជញ្ជូន​នៅ​ភ្នំពេញ​នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​កូវី​ដ​

02-04-2021 5:14 pm 603

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ចេញ​បញ្ជា​បន្ទាន់​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩​ជូន​ដល់​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំង​អស់​នៅក្នុង​រាជធានី​ភ្នំពេញ​។ អ្នក​ប្រកប​របរ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងនេះ​រួមមាន​ដូចជា អ្នកលក់​បន្លែ​ត្រី​សាច់ អាជីវករ​លក់ដូរ​ក្នុង​ទីផ្សារ អ្នកយាម​ផ្សារ អ្នក​រត់​ម៉ូតូ​កង់​បី អ្នក​រត់​តាក់ស៊ី និង​អ្នក​ដឹកជញ្ជូន​ទំនិញ​ជាដើម​។ ការចេញ​បញ្ជា​បន្ទាន់​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​នេះ​ដែរ ធ្វើឡើង​តាមរយៈ​សារ​សំឡេង​បន្ទាន់​ផ្ញើរ​ជូន​លោក​ស្រី​ឱ វណ្ឌ​ឌី​ន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០២១​នេះ​។​

​សំឡេង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​៖

​ជាមួយគ្នា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​នឹង​បញ្ចេញ​វ៉ាក់សាំង​ស៊ីណូ​ហ្វាម​ចំនួន​៤០​ម៉ឺន​ដូស ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ដែល​ជា​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ពិសេស​គឺ​សម្រាប់​អ្នក​ប្រកប​របរ​នៅតាម​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​ផ្ទាល់​តែម្ដង​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត

វ៉ាក់សាំងការពារកូវីដ-១៩ចំនួន១លានដូសទៀតបានដឹកមកដល់កម្ពុជា

 AstraZeneca​កំពុងធ្វើការ​​​ជិតស្និទ្ធ​ជាមួយ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដើម្បី​ធានា​ការផ្គត់ផ្គង់​វ៉ាក់សាំង​

ក្រោយ​បិទ​ផ្សារ​តាកែវ ​​អភិបាលខេត្ដ​អំពាវនាវ​ឱ្យ​អាជីវករ​ត្រូវ​ទៅយក​សំណាក​និង​ធ្វើ​ចត្ដា​ឡី​ស័ក​​​

 អតីត​មេដឹកនាំ​ជាច្រើន​ជំរុញ​ឱ្យ​ប្រទេស​អ្នកមាន​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវី​ដ​១៩​ដល់​អ្នកក្រ​ទូទាំង​ពិភពលោក​

 តៃវ៉ាន់​ស្ថិតក្នុង​ប្រទេស​អទិភាព​ដែល​ទទួលបាន​វ៉ាក់សាំង​កូវី​ដ​១៩​ពី​អាមេរិក​

 អាមេរិក​នឹង​បញ្ជាក់​លម្អិត​ពី​ផែនការ​ចែកចាយ​វ៉ាក់សាំង​៨០​លាន​ដូស​ទៅកាន់​ពិភពលោក​

 ​លោក​នាយករដ្ឋមន្ត្រី​៖​វ៉ាក់សាំង​៤​លាន​៥​សែន​ដូ​ស​ទៀត​នឹង​មកដល់ក​ម្ពុ​ជា​នៅ​ខែក្រោយ​​

 អង់គ្លេស​បង្ហាញ​ប្រសិទ្ធភាព​វ៉ាក់សាំង​២​ប្រភេទ​ដែល​អាច​ការពារកូ​វីដ​១៩​ទម្រង់​ថ្មី​នៅ​ឥណ្ឌា​

លោកបាយដិន​ប្រកាស​បញ្ចេញ​វ៉ាក់សាំង​កូវី​ដ​១៩​ចំនួន​២០​លាន​ដូ​សទៀត​ជួយ​ប្រទេស​ក្រីក្រ​

អាជីវករផ្សារប៉ោយប៉ែតម្នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩