វ៉ាក់សាំងស៊ីណូហ្វាម៧០ម៉ឺនដូសជាជំនួយរបស់ចិនជំហានទី២បានមកដល់កម្ពុជាហើយ

01-04-2021 8:49 am 125

វ៉ាក់សាំងស៊ីណូហ្វាមចំនួន៧០ម៉ឺនដូស ដែលជាជំនួយរបស់ចិនជំហានទី២ បានដឹកមកដល់កម្ពុជាហើយកាលពីយប់ថ្ងៃទី៣១ ខែមីនា ក្រោមវត្តមានទទួលដោយផ្ទាល់ពីសំណាក់ លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

វ៉ាក់សាំងស៊ីណូហ្វាម៧០ម៉ឺនដូស ដែលកម្ពុជាទទួលបាននេះ នឹងត្រូវបែកចែកជា២ចំណែក ក្នុងនោះ ៣០ម៉ឺនដូសប្រគល់ជូនក្រសួងការពារជាតិ និង ៤០ម៉ឺនដូស ប្រគល់ជូនទៅខាងក្រសួងសុខាភិបាល។ គួរបញ្ជាក់ថា ថ្មីៗកម្ពុជាទើបតែទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១.៥លានដូសដែលបានបញ្ជាទិញពីប្រទេសចិន ដើម្បីចាក់ជូនប្រជាពលរដ្ឋ ស្របពេលដែលកម្ពុជាកំពុងវាយប្រហារធ្ងន់ធ្ងរពីជំងឺកូវីដ១៩។ ប្រមុខរដ្ឋាភិបាលបានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសឲ្យបាន១លានដូសក្នុងរយៈពេល១ខែ ចាប់ពីថ្ងៃទី០១ ខែមេសានេះផងដែរ៕ ដោយ៖ សៅ វិសាល

 

ព័ត៌មានផ្សេងទៀត