វ៉ាក់សាំងស៊ីណូហ្វាម៧០ម៉ឺនដូសជាជំនួយរបស់ចិននឹងមកដល់កម្ពុជានៅថ្ងៃនេះ

31-03-2021 9:23 am 135

វ៉ាក់សាំងស៊ីណូហ្វាមចំនួន៧០ម៉ឺនដូស ដែលជាជំនួយរបស់ចិនជំហានទី២ នឹងមកដល់កម្ពុជានៅថ្ងៃទី៣១ ខែមីនានេះ។ លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញជាតំណាងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅទទួលវ៉ាក់សាំងនេះ។

វ៉ាក់សាំងស៊ីណូហ្វាម៧០ម៉ឺនដូស ដែលកម្ពុជាទទួលបាននៅថ្ងៃនេះ នឹងត្រូវបែកចែកជា២ចំណែក ក្នុងនោះ ៣០ម៉ឺនដូសប្រគល់ជូនក្រសួងការពារជាតិ និង ៤០ម៉ឺនដូស ប្រគល់ជូនទៅខាងក្រសួងសុខាភិបាល។

គួរបញ្ជាក់ថា ថ្មីៗកម្ពុជាទើបតែទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១.៥លានដូសដែលបានបញ្ជាទិញពីប្រទេសចិន ដើម្បីចាក់ជូនប្រជាពលរដ្ឋ ស្របពេលដែលកម្ពុជាកំពុងវាយប្រហារធ្ងន់ធ្ងរពីជំងឺកូវីដ១៩។ ប្រមុខរដ្ឋាភិបាលបានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសឲ្យបាន១លានដូសក្នុងរយៈពេល១ខែ៕ ដោយ៖ សៅ វិសាល

ព័ត៌មានផ្សេងទៀត