ហ្វីលីពីន​បិទ​តំបន់​សេដ្ឋកិច្ច​មួយចំនួន​ដោយសារកូ​វីដ​១៩

29-03-2021 6:18 pm 347

​ហ្វីលីពីន​បានប្រកាស​បិទទ្វារ​តំបន់​សេដ្ឋកិច្ច​មួយចំនួន​នៅ​ថ្ងៃ​ចន្ទ ទី​២៩ ខែ​មីនា ដើម្បី​ទប់ទល់​ទៅ​នឹង​ការរីក​រាល​នៃ​ការឆ្លង​វីរុស​កូវី​ដ​-១៩​នៅក្នុង​ប្រទេស​។ ស្របពេល​ជាមួយ​គ្នា​នោះ​ប្រជាជន​ដែល​ពាក់ព័ន្ធ​ទាំងអស់​ក៏​តម្រូវ​ឱ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ​មិន​ចល័ត​ទៅ​ទីកន្លែង​ផ្សេង​ទៀត​ផង​ដែរ​។ ការបិទទ្វារ​តំបន់​សេដ្ឋកិច្ច​នេះ​មានន័យថា​រដ្ឋាភិបាល​បានកំណត់​បិទ​ទីតាំង​ដែល​រង​ហានិភ័យ​ខ្ពស់ អាជីវកម្ម​ខ្លះ​តម្រូវ​ឱ្យ​ផ្អាក​មិន​ឱ្យ​ដំណើរការ រី​ឯ​ក្រុមហ៊ុន​គឺ​ត្រូវ​បិទទ្វារ​តែ​ម្តង​។ ចំណែក​ព្រះវិហារ​គ្រឹស្ត​និង​កន្លែ​ង​ប្រមូលផ្តុំ​ផ្សេង​ទៀត​ត្រូវបាន​ហាមឃាត់​ចាប់ពី​ម៉ោង ៦ ល្ងាច​ដល់​ម៉ោង ៥​ព្រឹក ហើយ​ការដឹកជញ្ជូន​នៅ​ទី​សាធារណៈ​ត្រូវបាន​កាត់បន្ថយ លើកលែង​តែ​តំបន់​សំខាន់ៗ​បំផុត​ដូចជា​ផ្សារ​ទំនើប ឱសថ​ស្ថាន និង​អាជីវកម្ម​សំខាន់ៗ ដទៃ​ទៀត​ត្រូវបាន​អនុញ្ញាត​។​

​អ្នកនាំពាក្យ​ប្រធានាធិបតី​លោក Harry Roque និយាយ​ថា​ការសម្រេចចិត្ត​លើ​ការ​រឹតបន្តឹង​ជាថ្មី​ម្តង​ទៀត​នេះ​គឺ​វា​«​ពិតជា​ពិបាក​ណាស់​»​។ លោក​ទទួលស្គាល់​ថា​ការពង្រីក​វិសាលភាព​នៃ​ការបិទ​តំបន់​មួយចំនួន​ថែម​ទៀត​នេះ អាច​បណ្តាល​ឱ្យ​ប្រជាជន​ហ្វីលីពីន​ជាង ២៤ លាន​នាក់​នឹង​ត្រូវ​ស្លាប់​ដោយសារ​ភាពអត់ឃ្លាន​និង​ជំងឺ​ប្រចាំកាយ​ដែល​ពួកគេ​កំពុងមាន​។ 

​កញ្ញា July Calma បាន​និយាយថា​« វា​ពិបាក​ពីព្រោះ​គ្មាន​ការងារ​ធ្វើ​គឺ​គ្មាន​ប្រាក់ខែ​»​។ និយាយ​ទាំង​ទឹក​មុខស្រពោន​នៅពេលដែល​នាង​កំពុង​ដើរ​ទៅ​ផ្ទះ បន្ទាប់​ពី​ទៅ​បង់​ថ្លៃ​ទឹក ប៉ុន្តែ​ការិយាល័យ​នោះ​ត្រូវបាន​បិទទ្វារ ។ នាង​បន្ត​ថា​«​យើង​គ្មាន​ប្រាក់​សន្សំ​ទេ​ពីព្រោះ​យើង​ចំណាយ​វា​ស្ទើរ​រាល់​ថ្ងៃ​ទៅ​ហើយ​»​។​

​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​លោក Wendel Avisado បាន​និយាយថា​ជំនួយ​នឹង​មាន​សម្រាប់​មនុស្ស​ជាង ២៤ លាន​នាក់​ដែល​កំពុង​រងគ្រោះ​ដោយសារ​ភាព​គ្មាន​ការងារ​ធ្វើ ហើយ​ស្ទើរតែ​គ្រប់​គ្នា​បាន​រង​ផលប៉ះពាល់​មួយ​នេះ​។ ប៉ុន្តែ​លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ចំពោះ​រឿង​ជំនួយ​នេះ​ទេ​។​

​គួរកត់សម្គាល់​ថា​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​២៩ ខែ​មីនា​បាន​កត់ត្រា អ្នក​ឆ្លង​មេ​រោគកូ​វីដ​-១៩​ថ្មី​ចំនួន​ជាង​១​ម៉ឺន​នាក់​។ តួលេខ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​បាន​ហក់​ឡើង​ខ្ពស់ ដែល​ជុំរុញ​ឱ្យ​ករណី​ឆ្លង​សរុប​កើន​ដល់​៧៣ ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​។ ចំណែក ចំនួន​អ្នក​ស្លាប់​ដោយសារកូ​វីដ​-១៩​បាន​ឈាន​ដល់​ជាង​១​ម៉ឺន​នាក់ ខណៈ​១៦​នាក់​ទៀត​ទើប​តែ​បាន​កត់ត្រា​បន្ថែម​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ​៕

ព័ត៌មានផ្សេងទៀត

 ចិនថាអាមេរិកគួរតែជាប្រទេសបន្ទាប់នៅក្នុងការស៊ើបរកប្រភពដើមវីរុសកូវីដ-១៩

 ខេត្ត​តាកែវ​មាន​មនុស្ស​៣​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩

ករណីឆ្លងជំងឺកូវីដ-១៩បន្តកើនឡើងជាង១៧៧លាន៨សែននាក់ទូទាំងពិភពលោក

កូវី​ដ​-១៩​នៅ​កម្ពុជា​៖ មាន​អ្នក​ឆ្លង​ថ្មី​៦២៥​នាក់​ទៀត និង​ជា​សះស្បើយ​៧០៥​នាក់​

រដ្ឋបាល​ខេត្ត​សៀមរាបសម្រេច​បន្ត​ហាមឃាត់​ការលក់ដូរ និង​ការជួបជុំ​ពិសារ​គ្រឿង​ស្រវឹង​

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​៦៩៣​នាក់​ទៀត សរុប​កើន​ដល់​ជាង​៤​ម៉ឺន​នាក់​

ករណីឆ្លងជំងឺកូវីដ-១៩បន្តកើនឡើងជាង១៧៧លាន៣សែននាក់ទូទាំងពិភពលោក

អាជ្ញាធរ​ខេត្ត​កំពត​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវី​ដ​២៩​នាក់​ទៀត​នៅ​ថ្ងៃនេះ​

 រដ្ឋបាល​ខេត្ត​ចំនួន​១២​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​

សព​លោកយាយ​ទេ​វនាដ​និម្មិត​ឯម ធា​យ តេស្ត​រកឃើញ​វិជ្ជ​មានកូ​វីដ​១៩