ក្រសួងសេដ្ឋកិច្ច៖ កម្ពុជាមិនខ្វះលុយទិញវ៉ាក់សាំងទេ ខ្លាចតែមិនមានវ៉ាក់សាំងសម្រាប់ទិញ

26-03-2021 5:12 pm 681

កម្ពុជាមិនមានអ្វីព្រួយបារម្ភ ចំពោះការខ្វះខាតថវិកាសម្រាប់ទិញវ៉ាក់សាំងការពារកូវីដ១៩ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនោះទេ អ្វីដែលជាបញ្ហានោះតើមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ទិញដែរទេ? នេះបើតាមការលើកឡើងរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនៅក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១.៥លានដូស ដែលកម្ពុជាទិញពីប្រទេសចិនហើយត្រូវបានដឹកមកកម្ពុជានាថ្ងៃទី២៦ ខែមីនានេះ។

លោកវង្សី វិស្សុត បានបន្តថា បើតាមគម្រោងផែនការរបស់រដ្ឋាភិបាលវ៉ាក់សាំងមិនតិចជាង១០លានដូសនឹងត្រូវដឹកមកដល់កម្ពុជាជាបន្តបន្ទាប់នៅចុងឆ្នាំ២០២១នេះ។ លោកបន្តទៀតថា វ៉ាក់សាំងគឺជាមធ្យោបាយដោះស្រាយជាយុទ្ធសាស្ត្រ និងជាគន្លឹះមួយគួបផ្សំជាមួយនឹងការ អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ «៣ ការពារ និង ៣ កុំ» សម្រាប់ការពារអាយុជីវិតប្រជាជន និងទប់ទល់នឹងការរាតត្បាតជំងឺកូវីដ-១៩ ព្រមទាំងសម្រាប់ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ ពិសេសស្តារជីវភាពរស់នៅជាប្រក្រតីរបស់ប្រជាជនឡើងវិញបានឆាប់រហ័ស។

សំឡេងលោកវង្សី វិស្សុត៖

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាទទួលបាននូវវ៉ាក់សាំងបីប្រភេទផ្សេងៗគ្នា គឺវ៉ាក់សាំង Sinopharmដែលបានមកដល់កម្ពុជាជំហ៊ានដំបូងចំនួន៦០ម៉ឺនដូស ហើយនឹងត្រូវមកដល់កម្ពុជាជំហ៊ានទី២​ចំនួន៧០ម៉ឺន​ដូសបន្ថែមទៀត នៅថ្ងៃទី៣១ ខែមីនាខាងមុខ។ វ៉ាក់សាំង Covishield របស់ក្រុមហ៊ុន AstraZeneca ពីយន្តការកូវ៉ាក់ ចំនួនជាង៣២ម៉ឺនដូស និងវ៉ាក់សាំង SINOVAC ចំនួន ១,៥ លានដូស ដែលទទួលនៅថ្ងៃទី២៦ ខែមីនានេះ។ ជាមួយគ្នានេះ កម្ពុជាក៏បាននឹងកំពុងសិក្សា ទំនាក់ទំនងជាមួយក្រុមហ៊ុន Johnson & Johnson របស់អាមេរិក ដើម្បីទិញវ៉ាក់សាំងពីក្រុមហ៊ុននេះផងដែរ៕ ដោយ៖ សៅ វិសាល

 

ព័ត៌មានផ្សេងទៀត

 លោកស្រីឱ វណ្ណឌីន៖ ការចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជាលឿនជាងការរំពឹងទុក

អ្នក​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​លេខ​រៀង​ទី​៣​លាន​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​១០​លាន​រៀល​

គិត​ត្រឹម​ថ្ងៃ​១៤​មិថុនា​កម្ពុជា​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ជូន​ពលរដ្ឋ​បាន​ជាង​៣​លាន​នាក់​

 បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ​នៅ​ភ្នំពេញ​កងទ័ព​នឹង​បន្ត​ទៅ​ខេត្ត​ព្រះសីហនុ​

 ថៃ​បដិសេធ​មិនបាន​បង្ឃាំង​វ៉ាក់សាំង​កូវី​ដ​១៩​ទុក​ដូច​ការ​ចោទ​របស់​តៃវ៉ាន់​

 ពលរដ្ឋ​កម្ពុជា​ជិត​២៩%​ហើយ​​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​បើ​ធៀប​នឹង​គោលដៅ​១០​លាន​នាក់​​

វ៉ាក់សាំងការពារកូវីដ-១៩ចំនួន១លានដូសទៀតបានដឹកមកដល់កម្ពុជា

វ៉ាក់សាំង​ស៊ីណូ​ហ្វាម​១​លាន​ដូស​ទៀត​នឹង​ដឹក​មកដល់​កម្ពុជា​នៅ​រសៀល​នេះ​

 G7សន្យាបរិច្ចាគវ៉ាក់សាំងកូវីដ១៩ចំនួន១ពាន់លានដូសដល់ប្រទេសក្រីក្រ

 AstraZeneca​កំពុងធ្វើការ​​​ជិតស្និទ្ធ​ជាមួយ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដើម្បី​ធានា​ការផ្គត់ផ្គង់​វ៉ាក់សាំង​