លោក​Honda នឹង​បន្ត​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​រហូត​ដល់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

24-03-2021 10:01 am 232

​អតីត​កីឡាករ​ឆ្នើម​ជម្រើសជាតិ​ជប៉ុន​លោក​Keisuke Honda បាន​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី ដើម្បី​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទាំង​ឈុត​ធំ និង​អាយុ​ក្រោម​២៣​ឆ្នាំ​រួច​ហើយ ក្នុងការ​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​នៅ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅ​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២១​នេះ​។​

​គួររម្លឹកថា លោក​Keisuke Honda បាន​ក្លាយជា​អ្នកចាត់ការ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា កាលពី​ខែ​សីហា ឆ្នាំ​២០១៨​។ កាលនោះ​លោក​បាន​ដឹកនាំ​កម្ពុជា​ឲ្យ​ឆ្លង​ផុត​វគ្គ​ជម្រុះ​បឋម​តំបន់​អាស៊ី នៃ FIFA World Cup 2022 ដោយ​យក​ឈ្នះ​ប៉ាគិ​ស្ថាន ៤-១ (​សរុប​ទាំង​២​ជើង​)៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត