ចាប់ខ្លួន​ឃាតករ​ម្នាក់​ដែលប្រើ​កាំបិតផ្គាក់​សម្លាប់​ក្មេង​អាយុ​ជាង​១​ខួប​នៅ​ខេត្ត​កំពង់ស្ពឺ​

15-03-2021 3:09 pm 1265

​ឃាត​ករ​ដៃ​ឆៅ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឡោម​ព័ទ្ធ​ដើម្បី​ចាប់ខ្លួន បន្ទាប់ពី​បាន​ប្រើ​កាំបិតផ្គាក់​កាប់សម្លាប់​កុមារ​អាយុ​១​ខួប​៦​ខែ​ឲ្យស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​។ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៣៖​នាទី​រសៀល​ថ្ងៃ​ទី​១៤​ខែ​មីនា​ឆ្នាំ​២០២១ ស្ថិតនៅក្នុង​ភូមិ​អំពិល​ផ្អែម ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​សប៊ុក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​។​

​ជនល្មើស​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​មាន​ឈ្មោះ​អៀង រ៉ាដូ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​។ រីឯ​កុមារ​រងគ្រោះ​ឈ្មោះ​ភួង សុខ​ណាន់ ភេទ​ប្រុស ត្រូវជា​កូន​របស់​ឈ្មោះ​ឃុន ស្រី​នាង អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ មុនពេល​កើតហេតុ កុមារ​រងគ្រោះ​ត្រូវបាន​ឈ្មោះ​តុញ ស្រី អាយុ​៧​ឆ្នាំ​ជា​ក្មួយ​ស្រី​របស់​ស្ត្រី​ជា​ម្ដាយ​កុមារ​រងគ្រោះ ពរ​ដើរលេង​នៅ​ម្តុំ​ខាងមុខ​ផ្ទះ​ជនល្មើស ស្របពេលនោះ​ជនល្មើស​បាន​កាន់​កាំបិតផ្គាក់​ចេញពី​ក្នុងផ្ទះ រត់​សំដៅ​មក​កាប់​កុមារ​រងគ្រោះ​បណ្តាលឲ្យ​ស្លាប់​នៅនឹងកន្លែ​ង​តែម្តង​(​កាប់​ត្រូវ​ត្រង់​.​ក​ខាងស្តាំ​និង​លើ​ថ្ងាស​)​។ 

​ក្រោយ​ទទួល​ព័ត៌មាន សមត្ថកិច្ច​សម្រេច​ប្រើប្រាស់​មធ្យោបាយ​ទម្លុះ​ទ្វារផ្ទះ​របស់​ជនល្មើស ប៉ុន្តែ​ដោយសារ​ស្ថានភាព​មិន​ល្អ គឺ​មិន​អាច​ចាប់ខ្លួន​ជនល្មើស​បាន ដោយសារ​ជនល្មើស​មាន​កាំបិតផ្គាក់​នៅក្នុង​ដៃ សមត្ថកិច្ច​ក៏​បាន​ប្រើ​គ្រាប់​បែកផ្សែង​ដើម្បី​វាយលុក​ចូល​ក្នុង​ទីតាំង​ផ្ទះ​ជនល្មើស រហូត​ឈានដល់​ការចាប់ខ្លួន​ជនល្មើស​តែម្ដង​។ 

​បច្ចុប្បន្ន​ជនល្មើស​ត្រូវ​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង កសាង​សំណុំរឿង បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ដោយ​៖ យឺន សីហា​

 ពាក្យគន្លឹះ  ឃាតករខេត្តកំពង់ស្ពឺ

ព័ត៌មានផ្សេងទៀត

ខេត្ត​កំពង់ស្ពឺ​មាន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១០៦​នាក់​ទៀត សរុប​៧៦០​នាក់​

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ដាក់​កំហិត​៧​ថ្ងៃ​ឱ្យ​រុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ស្រា​បៀរ​ចេញពី​ចិញ្ចើមផ្លូវ​

ខេត្ត​កំពង់ស្ពឺ​មាន​អ្នក​ឆ្លងកូវី​ដ​ថ្មី​៣៣​នាក់​ទៀត និង​អ្នក​ជាសះស្បើយ​២០​នាក់​

ខេត្ត​កំពង់ស្ពឺ​មាន​អ្នក​ឆ្លងកូវី​ដ​-១៩​ថ្មី​ចំនួន​៤៤​នាក់​បន្ថែមទៀត​

ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ត្បូងឃ្មុំ​បន្ត​រកឃើញ​អ្នក​វិជ្ជ​មានកូ​វីដ​-១៩​ថ្មី​

ខេត្ត​កំពង់ស្ពឺ​មាន​អ្នក​ឆ្លងកូវី​ដ​២៣​នាក់​ទៀត និង​មាន​អ្នក​ជាសះស្បើយ​ថ្មី​៩​នាក់​

 ការពិតបុរសជាប្តីជាឃាតករសម្លាប់ប្រពន្ធនិងកូន៥នាក់រួចដុតផ្ទះបំបាត់ភស្តុតាង

 ខេត្តកំពង់ស្ពឺមានករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៨នាក់បន្ថែមទៀត

កម្មការិនី​រោងចក្រ​នៅ​ខេត្ត​កំពង់ស្ពឺ​ម្នាក់​បាន​ស្លាប់​ទាំង​មាន​ផ្ទៃពោះ និង​មាន​វិជ្ជកូ​វីដ​-១៩

ខេត្ត​ចំនួន​៣​ទៀត​ត្រូវ​កំណត់​ជា​ភូមិសាស្ត្រ​ដែល​ពលរដ្ឋ​ត្រូវតែ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​