​កុំ​មើលរំលង​ឲ្យសោះ​បើ​ប្រទះឃើញ​ចំណុច​ទាំងនេះ​អំឡុងពេល​មក​រដូវ​

10-03-2021 8:12 pm 1226

​ចំពោះ​នារីៗ ការ​មក​រដូវ​ប្រចាំខែ​ជា​រឿង​ធម្មតា តែ​ប្រសិនបើ​អំឡុងពេល​មក​រដូវ​នេះ អ្នក​ស្រាប់តែ​សំគាល់​ឃើញ​មានការ​បម្រែបម្រួល​ខុសធម្មតា​ដូចជា បាត់​រដូវ​យូរ ឈាម​កក ហូរឈាម​ច្រើនពេក​ជាដើម​នោះ គឺជា​រឿង​ដ៏​គួរឲ្យ​បារម្ភ​បំផុត ព្រោះ​វា​អាចជា​សញ្ញា​បង្ហាញថា ក្នុង​រាងកាយ​របស់​អ្នក​កំពុងតែ​កើតមាន​បញ្ហា​ហើយ​។​

-​ឈាមរដូវ​ហូរ​មក​កក​ដុំៗ​មិន​ទៀងទាត់ កំណក​ឈាម​អំឡុងពេល​មាន​ផ្ទៃពោះ គឺជា​រឿង​ធម្មតា​។ ក៏ប៉ុន្តែ​ប្រសិនបើ​មាន​ឈាមកក​ហូរ​មក​ច្រើនពេក អាចជា​សញ្ញា​នៃ​ជំងឺមហារីក​ស្បូន​ឬ​ការលូតលាស់​មិនធម្មតា​នៃ​ដុំ​សាច់​ក្នុង​ស្បូន​។​

-​ហូរឈាម​ខ្លាំង ការ​ហូរឈាម​ខ្លាំងពេក​អាច​ចង្អុលបង្ហាញ​ថា អ្នកមាន​ដុះ​សាច់​នៅក្នុង​ស្បូន​ឬ​ដៃ​ស្បូន​។ ប្រសិនបើ​អ្នក​ជួបប្រទះ​បញ្ហា​ដង្ហើម​ខ្លីៗ​និង​វិលមុខ អមដោយ​មាន​ការហូរ​ឈាម​ធ្ងន់ធ្ងរ​នោះ អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​។​

-​ការ​ហូរឈាម​ច្រើនជាង​៧​ថ្ងៃ ប្រសិនបើ​អ្នកមាន​ការ​ហូរ​ឈាមរដូវ​ច្រើន​ជាងធម្មតា អាច​បណ្តោលមកពី​ជំងឺ​គីស​ក្នុងស្បូន និង​ដៃ​ស្បូន​។ 

-​វដ្ត​រដូវ​តិចជាង​២០​ថ្ងៃ ប្រសិនបើ​អ្នកមាន​វដ្ត​រដូវ​ខ្លី​ភ្លាមៗ​នោះ វា​អាចជា​សញ្ញា​នៃ​ការ​ជំងឺ​ក្រពេញ​អូ​វែ ឬ​ជំងឺ​ក្រពេញ​ទី​រ៉ូ​អ៊ីត​។ ប៉ុន្តែ​វា​ក៏​អាច​បង្ហាញ​ពី​រោគសញ្ញា​នៃ​ជំងឺ​ដុំ​គីស​នៅក្នុង​ដៃ​ស្បូន និង​ស្បូន​ផងដែរ​។​

​យ៉ាងណា​ដើម្បី​ដឹង​ច្បាស់​ពី​មូលហេតុ នៅ​ពីក្រោយ​សញ្ញា​ព្រមាន​ទាំងអស់នេះ អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​ចៀសវាង​បញ្ហា​ធ្ងន់ធ្ងរ​កើតឡើង​៕

 ពាក្យគន្លឹះ  សុខភាពរដូវស្រ្តី

ព័ត៌មានផ្សេងទៀត