សារ​បន្ទាន់​​​​នាយករដ្ឋមន្ដ្រី​​ពាក់ព័ន្ធ​នឹង​ស្ថានភាព​​កូវី​ដ​-១៩នៅកម្ពុជា​​ដែល​រាលដាល​​កាន់តែខ្លាំង​

08-03-2021 9:51 pm 6706
រូបភាពលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន

​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្ដិការណ៍​សហគមន៍​២០​កុម្ភៈ នៅពេលនេះ​គឺ​​កាន់តែធ្ងន់ធ្ងរ​ឡើងៗ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន តាមរយៈ​សារ​សំឡេង​ចេញ​នៅ​យប់​ថ្ងៃទី​០៨​មីនា​។ ដូច្នេះស្ថិតក្នុងសភាពការណ៍នេះលោក​បាន​អំពាវនាវ​យ៉ាងទទូច​ ឲ្យមាន​ការប្រុងប្រយ័ត្ន​កាន់តែ​ខ្ពស់ ​ដោយ​ស្ថាប័នរដ្ឋត្រូវ​កាត់បន្ថយ​បុគ្គលិកធ្វើការ​ ​​​ទុក​មនុស្ស​តិចតួច​បំផុតឲ្យ​ប្រចាំការ ហើយ​មនុស្ស​ភាគច្រើន​ត្រូវ​ធ្វើការ​ពី​ផ្ទះ​។ ចំណែក​វិស័យ​ឯកជន​គួរមាន​ការយកចិត្ដទុក​ដាក់​បន្ថែមផងដែរ បើ​អាច​​គួរកាត់​បន្ថយ​បុគ្គលិក​​​និងផ្លាស់ប្ដូរវេនគ្នា​​ធ្វើការ ដើម្បីកាត់​បន្ថ​យ​ការកកកុញ​នៃមនុស្ស។ ចំពោះ​បងប្អូន​ប្រជាពល​រដ្ឋបើ​មិនចាំបាច់​សូមកុំចេញក្រៅផ្ទះ ហើយបើចេញ​ក្រៅ​សូមពាក់ម៉ាស់ការពារជាចាំបាច់​ ​និងត្រូវផ្អាក​នូវការជួប​ជុំនានាបណ្ដោះអាសន្ន។ សូម​ស្ដាប់​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ដ្រី​...

​សំឡេង​លោក​នាយករដ្ឋមន្ដ្រី​៖

ជាការកត់សម្កាល់ ចាប់តាំងពីកម្ពុជា​ផ្ទុះព្រឹត្ដិការណ៍​​សហគមន៍​២០កុម្ភៈ រាជរដ្ឋាភិបាល​និងក្រសួងពាក់ព័ន្ធពិសេស​ក្រសួង​សុខាភិបាល បានដាក់ចេញនូវវិធានការ​​កាន់តែតឹងរ៉ឹង​ជាងមុន និងអំពាវនាវ​ហើយ​អំពាវនាវទៀត​ ឲ្យ​សាធារណជនទាំងអស់​​មានការប្រុងប្រយ័ត្នខ្ពស់បំផុតដើម្បីចៀស​ពីការឆ្លងជំងឺកូវីដ-១៩។ សូមកុំគិតថា​កម្ពុជា​​នៅមាន​អ្នកឆ្លង​តិចជាងប្រទេសផ្សេង និងសូមកុំគិតថា​កម្ពុជាពុំទាន់មានអ្នក​ស្លាប់​​ដោយសារកូវីដ-១៩ ពោលគឺត្រូវ​អនុវត្ដតាម​​ការណែនាំ​​របស់ក្រសួង​សុខាភិបាល៕

ព័ត៌មានផ្សេងទៀត