វ៉ាក់សាំង​កូវី​ដ​-១៩៖​អ្នក​មិនទាន់​ដល់​វេន​ចាក់​កុំមក​ប្រមូលផ្ដុំ​កកកុញ​នាំ​មាន​ហានិភ័យ​

08-03-2021 9:36 pm 1669
លោកស្រីឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល

​អ្នក​ដែល​មិន​ស្ថិតនៅក្នុង​ក្រុមមនុស្ស​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង សូមកុំ​ទាន់​មក​ប្រមូលផ្ដុំ​ដែល​អាច​បង្ក​ជា​ការកកស្ទះ នាំ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​ជំងឺ​កូវី​ដ​-១៩​ទៅវិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី​ឱ វណ្ណឌី​ន​តាមរយៈ​សារ​សំឡេង​។ លោកស្រី​បន្ដថា ក្រសួងសុខាភិបាល​បាន​ជូនដំណឹង​រួច​ហើយពី​ក្រុមមនុស្ស​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង តែ​សម្រាប់​អ្នក​មិនទាន់​ដល់​វេន​សូម​មេត្ដា​រង់ចាំ​បន្ដិច​សិន ព្រោះ​ពេលនេះ​វ៉ាក់សាំង​នៅមានកម្រិត​។ សូម​ស្រាប់​ការបញ្ជាក់​របស់​លោកស្រី​ឱ វណ្ណឌី​ន​...

​សំឡេង​លោកស្រី​ឱ វណ្ណឌី​ន​៖

​គួរបញ្ជាក់​ផងដែ​រថា កម្ពុជា​បានទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩​ពីរ​ប្រទេស​ហើយ ទីមួយ​គឺ​វ៉ាក់សាំង​ស៊ីណូ​ហ្វាម​ជា​ជំនួយ​របស់​ចិន និង​វ៉ាក់សាំង​កូវី​សែល​របស់​អង់គ្លេស​ជា​ជំនួយ​ពី​អង្គការ​សុខភាព​ពិភពលោក​តាមរយៈ​យន្ដការ​កូវ៉ាក់​។ វ៉ាក់សាំង​ស៊ីណូ​ហ្វាម​គឺ​ចាក់សម្រាប់​ក្រុមមនុស្ស​អាទិភាព​ដែលមាន​អាយុ​ចាប់ពី​១៨-៥៩​ឆ្នាំ រីឯ​វ៉ាក់សាំង​កូវី​សែ​ល​(AstraZeneca)​ចាក់ឲ្យ​ក្រុមមនុស្ស​អាទិភាព​ដែលមាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​៕

ដោយ៖ពេញ ផេង

ព័ត៌មានផ្សេងទៀត