អាជីវកម្មក្លឹបហាត់ប្រាណ និងការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្ដុំ ត្រូវបានក្រសួងអប់រំស្នើឲ្យផ្អាកដំណើរជាបណ្ដោះអាសន្ន ចាប់តាំងពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មី។ ការស្នើឲ្យផ្អាកនេះដោយសារស្ថានភាពនៃការចម្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ ដែលពាក់ព័ន្ធនឹងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈមិនទាន់ធូរស្រាល។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការផ្អាកគឺត្រូវអនុវត្ដនៅរាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដព្រះសីហនុ និងខេត្ដដែលមានការពាក់ព័ន្ធផ្សេងទៀត។ ប៉ុន្ដែចំពោះការប្រកួតកីឡាដែលមានការចាក់ផ្សាយតាមប៉ុស្ដិ៍ទូរទស្សន៍ត្រូវបានលើកលែង៕
ដោយ៖ពេញ ផេង