លោកស្រីមិថុនា ភូថង អភិបាលខេត្ដកោះកុងនៅថ្ងៃទី០៨មីនានេះ ចំថ្ងៃខួបទី១១០នៃទិវាអន្ដរជាតិនារី លោកស្រីបានលើកឡើងពីសារៈសំខាន់របស់ស្ដ្រីដែលមិនអាចខ្វះបាន។ ផ្ដល់បទសម្ភាសដល់វិទ្យុវាយោ លោកស្រីគូសបញ្ជាក់ថាក្នុងបរិបទនេះ ស្ដ្រីអាចចូលរួមទាំងការថែរក្សាគ្រួសារ ហើយក៏អាចចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។ ដូច្នេះសូមជឿជាក់លើស្ដ្រី និងផ្ដល់ឱកាសឲ្យស្ដ្រីឲ្យបានគ្រប់ៗគ្នា ព្រោះស្ដ្រីក៏អាចធ្វើបានដូចបុរស។ លោកស្រីក៏លើកទឹកចិត្ដឲ្យស្ដ្រីទាំងអស់ ត្រូវបង្កើនភាពក្លាហាន និងតស៊ូក្នុងគ្រប់ភារកិច្ច ដើម្បីសម្រេចក្ដីប្រាថ្នារបស់ខ្លួន។
ជាបន្ដសូមស្ដាប់បទសម្ភាសទាំងស្រុង រវាងពេញ ផេងជាមួយលោកស្រីមិថុនា ភូថង៖
សំឡេង៖