​អ្នកជំងឺ​កូវី​ដ​-១៩​ម្នាក់​ស្ដាយក្រោយ​ដែល​មិន​ស្តាប់​តាម​ការណែនាំ​

08-03-2021 2:24 pm 1447

​បុរស​ម្នាក់​ដែល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ បានចេញ​វីដេអូ​ឃ្លីប​បង្ហាញ​ពីការ​ស្តាយក្រោយ ដែល​ធ្វើឲ្យ​ពិបា​កដល់​ក្រុមគ្រួសារ ព្រោះតែ​មិនបាន​អនុវត្តតាម​ការអំពាវនាវ​របស់​រាជរដ្ឋាភិបាល ដែល​មិនឱ្យ​ចល័ត​ចេញចូល​តំបន់​កំពុង​រង​ការ​ប្រឈម​ជំងឺ​កូវី​ដ​-១៩​។ ជាមួយគ្នានេះ​បុរស​ដែល​វិជ្ជ​មានកូ​វីដ​-១៩​ខាងលើនេះ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ប្រសិនបើ​មិនចាំបាច់​សូម​នៅនឹងកន្លែង​កុំ​ចល័ត​ចេញ​ក្រៅ​ឲ្យសោះ ជៀសវាង​មាន​វិប្បដិសារី​ដូច​រូបលោក​។ 

​សូម​ស្តាប់​សំឡេង​បុរស​ជា​អ្នកជំងឺ​៖

​គួរ​ជម្រាបជូន​ថា គិត​ត្រឹម​ថ្ងៃទី​០៨ ខែមីនា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​-១៩​សរុប​ទូទាំងប្រទេស​ចំនួន​១,០១១​នាក់ ដែល​ក្នុងនោះ​មាន​អ្នក​ឆ្លង​ក្នុង​សហគមន៍​សរុប​ចំនួន​៥០១​នាក់​។ ក្នុង​ចំនួន​ឆ្លង​សរុប​ក៏មាន​អ្នក​ជាសះស្បើយ​៥១៧​នាក់​ផងដែរ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅសល់​៤៩៣​នាក់​៕ ដោយ​៖ ម៉ៅ សុភ័ក្ត្រា​

ព័ត៌មានផ្សេងទៀត