កម្ពុជា​មានអ្នកចាក់វ៉ាក់សាំង​ការពារកូវីដ-១៩​ចំនួន​៧១,១៨៥​នាក់ហើយ

08-03-2021 11:03 am 128

មនុស្សចំនួន៨៣,៥៥៧នាក់ ស្រី២៥,៣៥៨នាក់ បានស្ម័គ្រចិត្ដមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ប៉ុន្ដែក្នុងចំនួននេះអ្នកដែលបានចាក់មានចំនួន៧១,១៨៥នាក់ ស្រី១៩,៨៤៩នាក់ និងអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់មានចំនួន១២,៣៧១នាក់ ស្រី៥,៥០៩នាក់។  តួលេខអ្នកចាក់វ៉ាក់សាំងគឺគិតសរុបទាំងអ្នកមកចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនពីថ្ងៃទី១០កុម្ភៈដល់០៧មីនា និងអ្នកដែលមកចាក់វ៉ាក់សាំងកូវីសែលរបស់អង់គ្លេសពីថ្ងៃទី០៤ដល់ថ្ងៃទី០៧មីនា។ នេះបើតាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់ក្រសួងសុខាភិបាល៕ ដោយ៖ឈឹម សុភទ្ទ

 

ព័ត៌មានផ្សេងទៀត