លោកU Khin Maung Lattដែលជាមន្ត្រីម្នាក់ នៅក្នុងជួរគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីអ៊ុង សានស៊ូជី បានស្លាប់អំឡុងពេលស្ថិតក្រោមការឃុំខ្លួន។ លោកU Khin Maung Lattអាយុ៥៨ឆ្នាំ ស្ថិតក្នុងចំណោមមនុស្សមួយចំនួនទៀត ដែលត្រូវបានប៉ូលិសនិងទាហានមីយ៉ាន់ម៉ា ចុះចាប់ខ្លួននៅតាមផ្ទះកាលពីយប់ថ្ងៃទី៦ខែមីនា។ យោងទៅតាមសាក្សីនិយាយថា លោកU Khin Maung Lattត្រូវបានគេវាយទាត់ធាក់យ៉ាងឃោរឃៅ មុនពេលនាំខ្លួនចេញពីផ្ទះម៉ោងប្រហែល១០យប់នៅថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ។ លុះនៅព្រឹកថ្ងៃអាទិត្យក្រុមគ្រួសាររបស់លោក ត្រូវបានគេជូនដំណឹងមកថា លោកU Khin Maung Lattបានស្លាប់បន្ទាប់ពី ដួលសន្លប់។ សាកសពរបស់លោកបានប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យនៅថ្ងៃអាទិត្យទី៧ខែមីនាឆ្នាំ២០២១៕ ដោយ៖អ៊ុន សុខឡា