Samsung Galaxy A32 5G​ និង Galaxy A32 !!! ​ស្មា​ត​ហ្វូន​មក​ថ្មី​ តម្លៃ​ហុងស៊ុយ​ ជាមួយ​សេវា 5G ​ដាក់លក់​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា​ហើយ​…!​

08-03-2021 9:08 am 474

​ថ្ងៃទី ៨ ខែ​មិនា ឆ្នាំ​២០២១៖​ពេលនេះ​…​អ្នក​ប្រើ​ស្មា​ត​ហ្វូន Samsung កាន់តែ​ត្រូវប៉ាន់​ហើយ​គឺ​អែម​ម៉ង​…!  ដូច​ដឹង​ស្រាប់​ហើយ​ថា​ក្នុងពេល​បច្ចុប្បន្ននេះ​ស្មា​ត​ហ្វូន​ដែល​បំពាក់ 5G គឺ​មានតម្លៃ​មិន​ធូរ​ឡើយ​បើ​ធៀប​នឹង​ក្រុមហ៊ុន​ផលិតផល​ស្មា​ត​ហ្វូន​ក្នុង​ទីផ្សារ​កម្ពុជា​យើង​…​ខ្លះ 400$ ជាង​…​ខ្លះ 500$ ជាង​…​បើ​និយាយ​ពី​ស៊េរី Flagship វិញ​គឺមាន​ខ្លះ​តម្លៃ​ច្រើនជាង​នេះ 2 ទៅ 3 ដង ឯណោះ​!

​ប៉ុន្តែ​ឥឡូវនេះ​ក្រុមហ៊ុន សាម​សុង បានធ្វើឱ្យ​អតិថិជន​ក្នុងប្រទេស​កម្ពុជា​យើង​ទាំងអស់​មាន​ការភ្ញាក់ផ្អើល រីករាយ និង​រំភើប​កាន់តែខ្លាំង ដោយ​ធ្វើការ​ដាក់លក់​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូន​ស៊េរី A Samsung Galaxy A32 ក្នុងតម្លៃ $ 299 និង Galaxy A32 សេវា 5G ក្នុងតម្លៃ​ត្រឹមតែ $ 309​ប៉ុណ្ណោះ​…! ហើយ​អ្វីដែល​ពិសេស​លើស​ហ្នឹង​ទៀត​នោះ​គឺ​បំពាក់​នូវ​មុខងារ​ក៏​ដូច​បច្ចេកវិទ្យា​ទំនើប​ម៉ាកប់​…​ម៉ា​អែម ម៉ា​ពេញចិត្ត​ថែមទៀត​ផង​…!

Samsung Galaxy A32 និង Galaxy A32 សេវា 5G ដែល​ដាក់លក់​ផ្លូវការ​ពេលនេះ​គឺ​មានតម្លៃ​សមរម្យ​ជាងគេ​ក្នុង​ទីផ្សារ​នៃ​ស្មា​ត​ហ្វូន​ដែល​បំពាក់​សេវា 5G ទាំងអស់​ក្នុងប្រទេស​កម្ពុជា​! និយាយ​ឱ្យ​ស្រួល​យល់​ទៅ​គឺមាន​លក្ខណៈ និង​គុណភាព​ល្អ​ជាងគេ​ច្រើនណាស់ ដូចជា​៖ អេក្រង់ Super AMOLED, ថាមពល​ថ្ម​ធំ 5,000 mAh, និង​កាមេរ៉ា​ថត​ច្បាស់​ម៉ា​ពេញចិត្ត​ផងដែរ​…!!

​ខាងក្រោម​នេះ​គឺជា Specs , មុខងារ​ពិសេស​, និង​បច្ចេកវិទ្យា​ស្មា​ត​ហ្វូន​ចុងក្រោយ​៖

* Samsung Galaxy A32 5G

- អេក្រង់​៖ 6.5”, HD+ TFT, Infinity-V Display

- កាមេរ៉ា​មុខ​៖ 13 MP

- កាមេរ៉ា​ក្រោយ​៖ 48 MP + 8 MP + 5 MP + 2 MP

- អង្គ​ចងចាំ / ផ្ទុក​៖ 8GB / 128GB (​ថែម​ក្រៅ​បាន​រហូតដល់ 1TB)

- ល្បឿន​ដំណើរការ​៖ MTK D720

- ប្រព័ន្ធ​ដំណើរការ​៖ 5G

- មុខងារ​ផ្សេងៗ​៖ ស្កេន​ខ្ចៅដៃ​ចំហៀង​ទូរស័ព្ទ​ដោះសោរ​

-​ថាមពល​ថ្ម 5,000 mAh ជាមួយ​មុខងា​រសាក​ថ្ម​លឿន​កម្លាំង​ដល់​ទៅ 15W…!!

- ពណ៌ 4 ជម្រើស​៖ ស ខៀវ ខ្មៅ ស្វាយ​

- តម្លៃ​៖ $ 309

* Samsung Galaxy A32

- អេក្រង់​៖ 6.4”, FHD+ Super AMOLED 90Hz, Infinity-U Display

- កាមេរ៉ា​មុខ​៖ 20 MP

- កាមេរ៉ា​ក្រោយ​៖ 64 MP + 8 MP + 5 MP + 5 MP

- អង្គ​ចងចាំ / ផ្ទុក​៖ 8GB / 128GB (​ថែម​ក្រៅ​បាន​រហូតដល់ 1TB)

- ល្បឿន​ដំណើរការ​៖ Helio G80

- មុខងារ​ផ្សេងៗ​៖ ស្កេន​ខ្ចៅដៃ​លើ​អេក្រង់​ដោះ​សោ​

-​ថាមពល​ថ្ម​៖ 5,000mAh ជាមួយ​មុខងា​រសាក​ថ្ម​លឿន​កម្លាំង​ដល់​ទៅ 15W…!!

- ពណ៌ 4 ជម្រើស​៖ ស ខៀវ ខ្មៅ ស្វាយ​

- តម្លៃ​៖ $ 299

​គិត​ទៅ​ចង់បាន​អេក្រង់​ធំ​ភ្លឺ​ច្បាស់ កាមេរ៉ា​ថត​ស្អាត ថ្ម​ធំ​កាន់​បានយូរ សេវា​ដើរ​លឿន ម៉ាស៊ីន​ខ្លាំង និង​មានតម្លៃ​សមរម្យ គឺថា Samsung អាច​ធ្វើបាន និង​ផ្តល់ជូន​ម៉ា​ពេញ​ចិត្តម៉ង​…! សាម​សុង ជាទី​ទុកចិត្ត​បំផុត​…!

​សម្រាប់​ព័ត៌មាន​បន្ថែម​លោកអ្នក​អាច​អញ្ជើញ​ទៅ​ធ្វើតេស្ត​ដោយផ្ទាល់ ឬ​ធ្វើ​ការសាកសួរ​នៅតាម​ហាង​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​ធ្វើ​ការទំនាក់ទំនង​សេវា​បម្រើ​អតិថិជន​តាមរយៈ​លេខ​ទូរស័ព្ទ​ឥតគិតថ្លៃ​៖ 1800-203232!

 ពាក្យគន្លឹះ  Samsung

ព័ត៌មានផ្សេងទៀត