កូវីដ-១៩៖ឆ្លងក្នុងសហគមន៍២៤នាក់ទៀត ខណៈករណីឆ្លងទូទាំងប្រទេសកើនហួសបន្ទាត់១ពាន់នាក់

08-03-2021 8:31 am 139

មនុស្សចំនួន២៤នាក់ទៀតត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍កាលពីថ្ងៃទី០៧មីនា។ ករណីឆ្លងដែលពាក់ព័ន្ធនឹងព្រឹត្ដិការណ៍សហគមន៍ទាំង២៤នាក់នោះ  មានជនជាតិចិនចំនួន១២នាក់ ជនជាតិខ្មែរចំនួន៧នាក់ និងជនជាតិវៀតណាម៥នាក់ ហើយត្រូវបានរកឃើញនៅរាជធានីភ្នំពេញ១២នាក់ ​ខេត្តព្រះសីហនុ៧នាក់ ខេត្តកណ្តាល៣ ខេត្តកំពង់ចាមម្នាក់ និងខេត្តកំពង់ធំម្នាក់ ។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញនៅព្រឹកថ្ងៃទី០៨មីនា។

ក្រសួងក៏បានបញ្ជាក់ពីចំនួនអ្នកជាសះស្បើយ​ចំនួន០៧ផងដែរ គឺមានជនជាតិចិន៣នាក់និងខ្មែរ៤នាក់ ជាអ្នកបានឆ្លងជំងឺកូវីដ១៩ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» បានធ្វើតេស្តអវិជ្ជមានកូវីដ-១៩ចំនួន២លើក និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩សរុបទូទាំងប្រទេសចំនួន១,០១១នាក់ ដែលក្នុងនោះមានអ្នកឆ្លងក្នុងសហគមន៍សរុបចំនួន៥០១នាក់។ ក្នុង​ចំនួន​ឆ្លងសរុប​ក៏មានអ្នកជាសះស្បើយចំនួន៥១៧នាក់ផងដែរ និងអ្នកកំពុងសម្រាកព្យាបាលនៅសល់ចំនួន៤៩៣នាក់៕ ដោយ៖ ឈឹម សុភទ្ទ 

 

ព័ត៌មានផ្សេងទៀត