បន្ទាប់ពីមានបុគ្គលម្នាក់ឈ្មោះឡេង មីងហួយភេទស្រី ជាជនជាតិខ្មែរ អាយុ១៦ឆ្នាំ រស់នៅភូមិគិរីអណ្ដែត ឃុំទ្រៀល ស្រុកតាំងគោក ខេត្ដកំពង់ធំ ទើបរកឃើញថាបានឆ្លងជំងឺកូវីដ-១៩កាលពីថ្ងៃទី០៦មីនា អាជ្ញាធរខេត្ដកំពង់ធំក៏បានធ្វើការយ៉ាងសកម្មដើម្បីកំណត់ទីតាំងដែលអ្នកជំងឺរូបនេះបានធ្វើដំណើរទៅ។ ក្រៅពីនេះអាជ្ញាធរក៏បានយកសំណាកមនុស្ស២៥នាក់ផងដែរ និងដាក់ឲ្យពួកគេធ្វើចត្ដាឡីស័កនៅសាលាបឋមសិក្សាគិរីអណ្ដែត។
ដោយឡែកអ្នកប៉ះពាល់ដោយប្រយោលតម្រូវឲ្យធ្វើចត្ដាឡីស័កនៅផ្ទះ ស្ថិតក្រោមការគ្រប់គ្រងនិងឃ្លាំមើលពីអាជ្ញាធរមូលដ្ឋាន។ ដើម្បីបង្កការនិងទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្ដកំពង់ធំក៏បានអំពាវនាវបន្ថែមទៀតដល់អ្នកដែលពាក់ព័ន្ធនឹងបុគ្គលរូបនេះ គិតចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ សូមសហការជាមួយអាជ្ញាធរមូលដ្ឋាននិងអ្នកជំនាញ ដើម្បីទៅពិនិត្យសុខភាព យកសំណាក និងធ្វើចត្ដាឡីស័កឲ្យបានត្រឹមត្រូវ។
ចំពោះទីតាំងដែលអាជ្ញាធរស្រាវជ្រាវនិងកំណត់បាន មានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងក្រោម៖