មាន​មូលហេតុ​និង​លក្ខខណ្ឌ​អ្វីខ្លះ​ទើប​អ្នក​មកពី​ថៃ​រួចផុត​ពី​ការធ្វើ​ចត្ដា​ឡីស័​កនៅ​ព្រំដែន​?

07-03-2021 5:44 pm 1707

​ដោយ​យោងទៅលើ​ស្ថានភាព​ធូរស្បើយ​នៃ​ការឆ្លង​រាតត្បាត​ជំងឺ​កូវី​ដ​-១៩​ក្នុងប្រទេស​ថៃ ដូច្នេះ​ពលករ​ដែល​ត្រឡប់មក​ពី​ប្រទេស​ថៃ​ក៏មាន​ហានិភ័យ​នៃ​ការឆ្លង​ទាប​ដែរ​។ ម្យ៉ាងវិញទៀត​ដោយសារ​អ្នកធ្វើ​ចត្ដា​ឡីស័​កនៅ​ក្នុង​ខេត្ដ​ជាប់​ព្រំដែន​ថៃ ក្នុង​រយៈពេល​ប្រមាណ​១​ខែ​មកនេះ​ពុំមាន​រកឃើញ​អ្នក​ឆ្លង​ថ្មី ប្រមុខ​រាជរដ្ឋាភិបាល​បានសម្រេច​លែងឲ្យ​ធ្វើច​ត្ដា​ឡីស័​កនៅ​ព្រំដែន​ទៀតហើយ សម្រាប់​អ្នក​ដែល​ចូល​មកពី​ប្រទេស​ថៃ តែ​ត្រូវ​ទៅធ្វើ​ចត្ដា​ឡីស័​កនៅ​ក្នុង​មូលដ្ឋានជា​ស្រុកកំណើត​ផ្ទាល់ខ្លួន​វិញ​។ យ៉ាងណាក៏ដោយ​ករណី​លើកលែង​នេះ​គឺ​សម្រាប់តែ​អ្នកមាន​សុខភាព​ធម្មតា​ប៉ុណ្ណោះ ចំពោះ​អ្នក​ដែល​សង្ស័យ​ឬ​មាន​អា​ការៈមិន​ប្រក្រតី ត្រូវ​បន្ដ​យក​សំណាក​និង​ធ្វើ​ចត្ដា​ឡីស័​ក​ដដែល រហូត​លទ្ធផល​បញ្ជាក់​ថា​អវិជ្ជមាន​កូវី​ដ​-១៩​ទើប​អាច​បញ្ជូន​ចេញពី​ព្រំដែន​ជា​ក្រោយ​។ ការដឹកជញ្ជូន​ពលក​រ​ចេញពី​ខេត្ដ​តាម​ព្រំដែន ក៏​នឹងត្រូវ​រៀបចំឡើង​យ៉ាង​មាន​សណ្ដាប់ធ្នាប់​និង​ប្រុងប្រយ័ត្ន​បំផុត ចៀសវាង​មាន​អ្នក​រត់គេច​តាមផ្លូវ​។​

តាមរយៈសារជាសំឡេង​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន​នៅ​ថ្ងៃទី​០៧​មីនា​នេះ​ បានបញ្ជាក់​ច្បាស់ៗ​​​ថា...

​សំឡេង​លោក​នាយករដ្ឋមន្ដ្រី​៖

​ចំពោះ​ការដឹកជញ្ជូន​ពលករ​ឲ្យទៅ​ធ្វើច​ត្ដា​ឡីស័​កនៅ​តាម​មូលដ្ឋាន​របស់​ពួកគេ គឺ​ត្រូវ​ដឹក​ទាំង​អ្នក​ដែល​ទើប​ធ្វើដំណើរ​មកដល់ និង​អ្នក​ដែល​កំពុង​ធ្វើ​ចត្ដា​ឡីស័​ក​ផងដែរ​។ ប៉ុន្ដែ​ប្រមុខ​រាជរដ្ឋាភិបាល​សង្កត់​ធ្ងន់​ថា ត្រូវតែមាន​ការបែងចែក​ឲ្យ​ច្បាស់លា​ស់​។ លោក​នាយករដ្ឋមន្ដ្រី​ស្នើឲ្យ​អាជ្ញាធរខេត្ដ​ចាត់ចែង​ការងារ​នេះ​បន្ដ​...

​សំឡេង​លោក​នាយករដ្ឋមន្ដ្រី​៖

​ទាក់ទិន​នឹង​មធ្យោបាយ​ដែល​ត្រូវ​ដឹកជញ្ជូន​វិញ លោក​នាយករដ្ឋមន្ដ្រី​បានបញ្ជាក់​ផងដែ​រថា មាន​មធ្យោបាយ​កងទ័ព​មួយចំនួន​បាន​នៅខាងមុខ​រួចទៅហើយ ប៉ុន្ដែ​លោក​ចេញ​បញ្ជា​ឲ្យ​អគ្គបញ្ជាការ ក៏ដូចជា​បញ្ជាការ​ជើងគោក និង​ក្រសួងការពារជាតិ បញ្ចេញ​រថយន្ដ​បន្ថែម​ទៅ​ដឹក​បងប្អូន​ប្រជាពលរដ្ឋ​ត្រឡប់​ទៅតាម​ខេត្ដ​...

​សំឡេង​លោក​នាយករដ្ឋមន្ដ្រី​៖

​ទាក់ទង​នឹង​ពេលវេលា​នៃ​ការដឹកជញ្ជូន​វិញ លោ​នាយករដ្ឋមន្ដ្រី​គូសបញ្ជាក់ថា​...

​សំឡេង​លោក​នាយករដ្ឋមន្ដ្រី​៖

​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​ស្នើឲ្យ​មាន​ការយកចិត្ដទុកដាក់​ខ្ពស់ ក្នុងអំឡុងពេល​ដឹកជញ្ជូន​ពលករ​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ និង​រៀបចំ​ឲ្យមាន​សណ្ដាប់ធ្នាប់​ត្រឹមត្រូវ​...

​សំឡេង​លោក​នាយករដ្ឋមន្ដ្រី​៖

​គួរបញ្ជាក់​ឡើងវិញ​ថា ការសម្រេច​បិទ​លែង​ឲ្យមាន​ការធ្វើច​ត្ដា​ឡីស័​ក​ទៅលើ​ពលករ​ខ្មែរ​ត្រឡប់មក​ពី​ប្រទេស​ថៃ​ករណី​ពួកគេ​មាន​សុខភាព​ល្អ ដោយ​យោងទៅលើ​ស្ថានភាព​នៃ​ការឆ្លង​រាតត្បាត​ជំងឺ​កូវី​ដ​-១៩​នៅក្នុង​ប្រទេស​ថៃ​អាច​គ្រប់គ្រង​បាន ហេតុនេះ​មិន​ជាមាន​ហានិភ័យ​ចំពោះ​កម្ពុជា​នោះទេ​។ កន្លងមក​កម្ពុជា​សម្រេច​ឲ្យធ្វើ​ចត្ដា​ឡីស័​កនៅ​តាម​ព្រំដែន ដោយសារតែ​ប្រទេស​ថៃ​ផ្ទុះ​ករណី​ឆ្លង​ក្នុង​សហគមន៍​ធ្ងន់ធ្ងរ ដូច្នេះ​ពលករ​ដែល​មកពី​ថៃ​អាច​មានលទ្ធភាព​ឆ្លង​ខ្ពស់​។ ម្យ៉ាងវិញទៀត​ការសម្រេច​ដូច្នេះ​របស់​លោក​នាយករដ្ឋមន្ដ្រី ក៏​ដោយសារ​ក្នុង​រយៈពេល​ប្រមាណ​ជាមួយ​ខែ​មកនេះ អ្នកធ្វើ​ចត្ដា​ឡីស័​កនៅ​ព្រំដែនក៏ពុំ​មាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​នោះដែរ អ៊ីចឹង​ទេ​គឺ​ដល់​ពេលដែល​ត្រូវ​រៀបចំ​ឲ្យ​អ្នក​មកពី​ថៃ​និង​អ្នក​កំពុង​ធ្វើ​ចត្ដា​ឡីស័​កនៅ​ព្រំដែន អាច​ទៅធ្វើ​ចត្ដា​ឡី​ស័ក​ក្នុង​មូលដ្ឋាន​របស់​ពួកគេ​ផ្ទាល់​ហើយ៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត