អ្នក​មកពី​ថៃ​ដែលមាន​សុខភាព​ធម្មតា​មិនចាំបាច់​ធ្វើ​ចត្ដា​ឡីស័​កនៅ​ព្រំដែន​ទៀត​ទេ​

07-03-2021 3:21 pm 1598

​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន​នៅ​ថ្ងៃទី​០៧​មីនា​នេះ បានបញ្ជាក់​ច្បាស់ៗ​តាមរយៈ​សារ​សំឡេង​ថា បងប្អូន​ប្រជា​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ មិន​តម្រូវឲ្យធ្វើ​ចត្ដា​ឡីស័​កនៅ​តាម​ព្រំដែន​ទៀត​នោះទេ ប្រសិនបើ​ពួកគេ​មាន​សុខភាព​ធម្មតា​។ ពួកគេ​នឹងត្រូវ​ដឹក​តាម​រថយន្ដ​ទៅធ្វើ​ចត្ដា​ឡី​ស័ក​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​រស់នៅ​ផ្ទាល់​តែម្ដង​។ តែ​យ៉ាងណាក៏ដោយ​សម្រាប់​អ្នក​ដែល​សង្ស័យ​និង​មាន​អា​ការៈមិន​ស្រួល ដូចជា​ក្ដៅខ្លួន​ខ្លាំង​ជាដើម ត្រូវតែ​យក​សំណាក​ទៅពិនិត្យ​ជាដាច់ខាត ហើយ​ត្រូវធ្វើ​ចត្ដា​ឡីស័​កនៅ​មណ្ឌលច​ត្ដា​ឡីស័​ក​ក្នុង​ខេត្ដ​តាម​ព្រំដែន​ដដែល​។ សូម​ស្ដាប់​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ដ្រី​...

​សំឡេង​លោក​នាយករដ្ឋមន្ដ្រី​៖

ព័ត៌មានផ្សេងទៀត