នាយករដ្ឋមន្ដ្រី​ឃ្នើស​ចិត្ដ​រឿងយក​​អ្នកជំងឺ​កូវី​ដ​-១៩​​ទៅ​ព្យាបាល​នៅ​ព្រែក​ព្នៅ​

07-03-2021 10:32 am 5862
រូបភាពលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន បានចេញ​បញ្ជា​ឲ្យ​យក​អ្នកជំងឺ​កូវី​ដ​-១៩​ដែល​ដាក់​ព្យាបាល​នៅ​មណ្ឌល​ចត្ដា​ឡី​ស័ក​ព្រែក​ព្នៅ ទៅ​ដាក់​ព្យាបាល​នៅ​សណ្ឋាគារ​អ៊ី​ន​ធឺ​ខ​ន់​(InterContinental)​វិញ​។ លោក​ពិតជា​ឃ្នើសចិត្ដ​នឹង​រឿងនេះ ដូច្នេះ​បានដាក់​កំហិត​ឲ្យ​សម្រុក​យក​អ្នកជំងឺ​មក​ព្យាបាល​នៅ​សណ្ឋាគារ​នេះ​ឲ្យខាងតែបាន ហើយ​ក្រុមគ្រូពេទ្យ​ត្រូវ​រៀបចំ​កិច្ចការ​នេះ​ជាបន្ទាន់​។ សូម​ស្ដាប់​ប្រសាសន៍​លោក​នាយករដ្ឋមន្ដ្រី​...

សំឡេងលោកនាយករដ្ឋមន្ដ្រី៖

​គួរ​បញ្ជាក់ថា ការដាក់​បទបញ្ជា​ដាច់​ណាត់​​ដូច្នេះតាមរយៈ​សារ​សំឡេង​កាល​ពីយប់​ថ្ងៃទី០៦មីនា បន្ទាប់ពី​លោក​ទទួល​ព័ត៌មាន​ថា​មណ្ឌល​ចត្ដា​ឡី​ស័ក​ព្រែក​ព្នៅ​ត្រូវ​បានយក​ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ ដែល​ទីតាំង​នោះ​លោក​ថា​មិន​សមស្រប​ទាល់តែសោះ​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត