ព្រឹត្តិការណ៍​«​បៃតង​សង្ក្រាន្ត​»​​​ត្រូវ​លើក​ពេល​ដោយសារកូ​វីដ​-១៩​រាលដាល​ខ្លាំង​​

07-03-2021 10:25 am 288

​យុវជន​ស្ម័គ្រចិត្ត​ជួយ​សង្គម​បៃតង​វ៉រ​រៀរ​ស៍ មាន​កិត្តិយស​សូម​គោរព​ជម្រាបជូន​ដំណឹង​ដល់​ក្រសួង ស្ថាប័ន ម្ចាស់​ឧបត្ថម្ភ​គាំទ្រ សមាជិក សមាជិកា​នៃ​យុវជន​ស្ម័គ្រចិត្ត​ជួយ​សង្គម​បៃតង​វ៉រ​រៀរ​ស៍ និង​សា​ធារណ​ជន​ទាំងអស់ឲ្យបាន​ជ្រាបថា​៖ ក្រុមការងារ​យុវជន​ស្ម័គ្រចិត្ត​ជួយ​សង្គម​បៃតង​វ៉រ​រៀរ​ស៍ គ្រោង​រៀបចំ​ព្រឹត្តិការណ៍ «​បៃតង​សង្ក្រាន្ត​» នៅ​ទំនប់​ពាម​ល្វា ស្រុក​ឱ​រ៉ាល់ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃទី​០៩-១១ ខែ​មេសា ឆ្នាំ​២០២១ខាងមុខនេះ ដោយ​គោរព​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ដោយ​មើលឃើញ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នៅតែ​ជា​កង្វល់​ដល់​ប្រជាជន​ទូទៅ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ពិសេស​ការរកឃើញ​កំណើន​ករណី​ឆ្លង​ក្នុង​សហគមន៍​នៅតែ​បន្ត​។​

​អាស្រ័យហេតុនេះ ក្រុមប្រឹក្សាភិបាល​យុវជន​ស្ម័គ្រចិត្ត​ជួយ​សង្គម​បៃតង​វ៉រ​រៀរ​ស៍ បានសម្រេច​លើក​ពេល​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​ខាងលើ ដោយ​ផ្លាស់ប្ដូរ​កាលបរិច្ឆេទ​ម​ក​គ្រោង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ នៅ​ទីតាំង​ដដែលទៅតាម​ពេលវេលា​សមគួរ និង​កាលៈទេសៈ​អំណោយផល​ជាក់ស្ដែង ។​

​សេចក្តីជូនដំណឹង​ខាងលើនេះ ចាត់ទុកជា​ការជូនដំណឹង​ផ្លូវការ​ជា​សាធារណៈ​ជូន​ចំពោះ​ក្រសួង ស្ថាប័ន ម្ចាស់​ឧបត្ថម្ភ​គាំទ្រ សមាជិក សមាជិកា​នៃ​យុវជន​ស្ម័គ្រចិត្ត​ជួយ​សង្គម​បៃតង​វរ​រៀរ​ស៍ និង​សាធារណជន​ទាំងអស់ ឲ្យបាន​ជ្រាបជា​ព័ត៌មាន ផ្តល់​ការ​អធ្យាស្រ័យ​ចំពោះ​ការលើក​ពេល​នៃ​ការ​ប្រារព្ធ​ព្រឹត្តិការណ៍ និង​ចូលរួម​ទាំងអស់គ្នា​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​(SOP) ក្នុង​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ៕ ដោយ​៖​វណ្ណ យ៉ា​រី 


ព័ត៌មានផ្សេងទៀត