អាជីវកម្ម​ទេសចរណ៍​មិន​សហការ​ផ្ដល់​ព័ត៌មាន​កូវី​ដ​-១៩​នឹង​ប្រឈម​ការដក​អាជ្ញា​បណ្ណ​

06-03-2021 2:22 pm 208

​ទីតាំង​អាជីវកម្ម​ទេសចរណ៍​ដែល​មិន​សហការ​ផ្ដល់​ព័ត៌មាន​ស្រាវជ្រាវ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​វីរុស​កូវី​ដ​-១៩​នឹង​ប្រឈម​ការដកហូត​អាជ្ញា​បណ្ណ​ទេសចរណ៍ និង​បិទ​អាជីវកម្ម​ក្នុង​ទីតាំង​ស្របតាម​ខ្លឹមសារ​មាត្រា​៤៤ និង​មាត្រា​៤៨​នៃ​ច្បាប់​ស្ដីពី​ទេសចរណ៍​។ នេះ​បើ​យោងតាម​សេចក្ដីណែនាំ​របស់​ក្រសួង​ទេសចរណ៍​នៅ​ថ្ងៃទី​០៦​ខែ​មីនា​ឆ្នាំ​២០២១​នេះ​។​

​ក្រៅពី​ព្រមាន​ដកហូត​អាជ្ញា​បណ្ណ​ទីតាំង​អាជីវកម្ម​ទេសចរណ៍​ដែល​មិន​សហការ ក្រសួង​បាន​ព្រមាន​បណ្ដេញ​ជនបរទេស​ដែល​មិន​អនុវត្ត​តាម​វិធានការ​សុខាភិបាល​ចំពោះ​ការធ្វើ​ចត្តា​ឡី​ស័ក និង​មិន​ព្រម​ចូល​ព្យាបាល​ចេញពី​កម្ពុជា ក៏ដូចជា​ហាម​មិន​ឲ្យ​កម្ពុជា​សារជាថ្មី​ផងដែរ​។ ជាមួយគ្នា សម្រាប់​ភ្ញៀវ​ទេសចរ​ជា​ជនជាតិ​ខ្មែរ​ដែល​មិន​អនុវត្ត​តាម​វិធានការ​សុខាភិបាល​ចំពោះ​ការធ្វើ​ចត្តា​ឡី​ស័ក និង​មិន​ព្រម​ចូល​ព្យាបាល​នឹង​ត្រូវ​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ដូចគ្នា​ដែរ​៕ ដោយ៖ យឺន សីហា

ព័ត៌មានផ្សេងទៀត