ក្រសួង​សុខាភិបាល​ក្រើនរម្លឹក​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ការប្រើ​អាហារ​បំប៉ន​សុខភាព​

06-03-2021 11:40 am 340

​ការ​ក្រើនរម្លឹក​នេះ បន្ទាប់​ពី​មាន​ការផ្សព្វផ្សាយ​លក់​ផលិតផល​បំប៉ន​សុខភាព ឬ​អាហារ​បំប៉ន​សុខភាព​ដូចជា សា​រ៉ា​យ​សមុទ្រ Spirulina និង​ផលិតផល​បំប៉ន​សុខភាព ឬ​អាហារ​បំប៉ន​សុខភាព​ដទៃទៀត នៅលើ​បណ្តាញ​សង្គម​នានា​យ៉ាង​ផុលផុស ដោយ​បាន​ប្រើប្រាស់​នូវ​ខ្លឹមសារ​ភូតកុហក បោកប្រាស់ ផ្ទុយ​ពី​គុណភាព​របស់​ផលិតផល​ទាំងនោះ ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ យល់ច្រឡំ​ក្នុង​ការទិញ​ផលិតផល​បំប៉ន​សុខភាព ឬ​អាហារ​បំប៉ន​សុខភាព​មកប្រើប្រាស់ សម្រាប់​ព្យាបាល​ជំងឺ ដែល​ធ្វើឱ្យ​អូសបន្លាយ​ពេលវេលា​ក្នុង​ការព្យាបាល បង្ក​ឱ្យ​ការព្យាបាល​ជំងឺ​មិន​បាន​ទាន់ពេលវេលា ធ្វើឱ្យ​អ្នកជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ឬ​ឈានដល់​ការបាត់បង់​អាយុជីវិត​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​សុខាភិបាល កាលពី​ពេល​ថ្មីៗ​នេះ​។ 

​ព័ត៌មាន​លំអិត​សូម​អាន​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល​៖

ព័ត៌មានផ្សេងទៀត