កត្តា​ដែល​ធ្វើឲ្យ​មនុស្ស​ស្រីអាចកើត​ជំងឺមហារីក​ដោយ​មិន​ដឹងខ្លួន​

04-03-2021 4:51 pm 284

​មូលហេតុ​ច​ដែល​បណ្តាលឲ្យ​កើត​ជំងឺមហារីក មានដូចជា​ការជក់បារី​, ការ​ទទួលទាន​គ្រឿង​ស្រវឹង​, ការទទួល​ទានរ​បប​អាហារ​គ្មាន​ផាសុខភាព ធាតុ​វិទ្យុសកម្ម និង​សូម្បីតែ​ផលប៉ះពាល់​អវិជ្ជមាន​នៃ​បរិស្ថាន​ជុំវិញ​និង​ការ​រស់នៅ​ដែល​គ្មាន​អនាម័យ ក៏​ប្រឈម​នឹង​ជំងឺមហារីក​ដែរ​។ ក្រៅពី​កត្តា​ទាំងនេះ នៅមាន​កត្តា​មិន​នឹកស្មាន​ដល់​មួយចំនួនទៀត ដែល​អាចធ្វើឲ្យ​មនុស្ស​ស្រី​កើត​ជំងឺមហារី​កដោយ​មិន​ដឹងខ្លួន​។ 

​នៅក្នុង​នោះ​មានដូចជា ការធ្វើការងារ​យប់​។ មនុស្ស​ស្រី​ដែល​ធ្វើការ​យប់​ញឹកញាប់ បើ​យោងទៅតាម​ការស្រាវជ្រាវ​មួយ​បាន​រកឃើញថា ពួកគេ​អាច​ប្រឈមមុខ​នឹង​ការកើត​ជំងឺមហារីក​។ ក្រៅពីនេះ ការប្រើ​ទឹក​ថ្នាំ​ខ្ពុលមាត់​ដែលមាន​ផ្ទុក​សារធាតុ​អាល់កុល អាច​បណ្តាលឲ្យ​កើត​ជំងឺមហារីក​ដូចគ្នា ព្រោះ​សមាសធាតុ​ផ្សំ​របស់​ទឹក​ថ្នាំ​ខ្ពុលមាត់ អាច​ទៅ​បំផ្លាញ​ជាលិកា​នៅក្នុង​មាត់ ហើយ​បណ្តាលឲ្យ​កើត​ជំងឺមហារី​កបាន​។ 

​ដោយឡែក អ្វីដែល​ស្ត្រី​មួយចំនួន​មើលរំលង​នោះ គឺ​ទម្លាប់​ពាក់​អាវទ្រនាប់​មិនបាន​ត្រឹមត្រូវ ក៏​អាច​បណ្តាលឲ្យ​កើត​ជំងឺមហារី​កដែរ​។ តាម​ការស្រាវជ្រាវ​បាន​រកឃើញថា មនុស្ស​ស្រី​ដែលមាន​ទម្លាប់​ពាក់​អាវទ្រនាប់​ខុសពី​ទំហំ​សុដន់ ដូចជា​រឹប​តឹង​ខ្លាំងពេក អាច​ធ្វើឲ្យកើត​ជំងឺមហារី​ក​សុដន់​។ បើទោះបីជា​លទ្ធផល​នៃ​ការសិក្សា​នេះ មិនទាន់​បានបង្ហាញ​ច្បាស់លាស់​ក៏ដោយ ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ នៅតែ​ជឿជាក់ថា មនុស្ស​ស្រី​ដែល​មិនសូវ​ពាក់​អាវទ្រនាប់ កម្រ​នឹង​កើត​ជំងឺមហារីក​ណាស់​៕

 ពាក្យគន្លឹះ  សុខភាពមហារីក

ព័ត៌មានផ្សេងទៀត