កំណកកំបោរ​ធ្មេញ​អាចធ្វើឲ្យ​រលាក​អញ្ចាញនិង​ខ្ទុះ​នៅ​អញ្ចាញធ្មេញ​

01-03-2021 4:37 pm 311

​កំណកកំបោរ​តោង​លើ​ធ្មេញ កើតឡើង​នៅពេលដែល​អ្នក​មិន​អនុវត្ត​អនាម័យ​មាត់​ធ្មេញ​ដូចជា​ដុស​សម្អាត​, ប្រើ​ខ្សែ​រ៉ូត​ស​ម្អាត​ធ្មេញ​និង​ខ្ពុរ​សម្អាត​មាត់​ឲ្យបាន​ត្រឹមត្រូវ​និង​ទៀងទាត់​។ កំណកកំបោរ​ជាប់​ធ្មេញ​នេះ ធ្វើឲ្យ​ធ្មេញ​មិន​ស្អាត​និង​ធ្វើឲ្យ​ខ្យល់​ដង្ហើម​មាន​ក្លិន​មិនល្អ ដែល​ជាហេតុ​ធ្វើឲ្យ​អ្នក​គ្មាន​ភាពទាក់ទាញ និង​បាត់បង់​ទំនុកចិត្ត​នៅក្នុង​ការ​ញញឹម ក៏ដូចជា​ការប្រាស្រ័យ​ទាក់ទង​ក្នុងសង្គម​។ លើសពីនេះទៅទៀត មេរោគ​ដែល​ពួន​ជ្រក​នៅ​នឹង​កំណកកំបោរ ជា​មូលហេតុ​នាំឲ្យ​កើត​ជំងឺរលាក​អញ្ចាញធ្មេញ ដែល​ធ្វើឲ្យ​អញ្ចាញហើម ក្រហម ងាយ​ចេញឈាម​និង​អាច​វិត្ត​ទៅជា​ជំងឺ​រលាក​ជាលិកា​ជុំវិញ​ធ្មេញ ដែល​អាច​ធ្វើឲ្យមាន​ខ្ទុះ​នៅតាម​អញ្ចាញធ្មេញ អញ្ចាញធ្មេញ​ហើម​ជា​លក្ខណ​ធ្ងន់ធ្ងរ ធ្វើឲ្យ​ធំក្លិន​មាត់​កាន់តែខ្លាំង និង​ធ្វើឲ្យ​ធ្មេញ​ងាយ​ពុក ឈានទៅរក​ការបាត់បង់​ធ្មេញ​ផងដែរ​។ 

​ដូចនេះ អ្នក​ដែល​កំពុងមាន​ធ្មេញ​រុំ​ព័ទ្ធ​ដោយ​កំណក​កំបោរ មិនគួរ​បន្ត​ឲ្យ​វា​នៅ​ត្រាំត្រែង​តទៅ​ទៀតឡើយ​។ គួរ​ទៅ​ស្វែងរក​ការយក​កំណកកំបោរ​ចេញ ដោយ​ប្រើ​ឧបករណ៍​ទំនើប ជាមួយ​អ្នកជំនាញ​។ ប៉ុន្តែ​បើ​ស្ថានភាព​កំណកកំបោរ​ស្រាល អ្នក​អាចយ​កវា​ចេញ​ដោយ​ខ្លួនឯងបាន​។ ប្រភពពី​គេហទំព័រ​Brightside បាន​ផ្តល់នូវ​ដំណោះស្រាយ​ជាមួយ​វិធី​ងាយៗ​ដូចជា​ប្រើ​៖

-​ម្ស៉ៅ​សូដា យក​ច្រាស​ដុស​ធ្មេញ ជ្រលក់​ឲ្យ​សើ​មទឹក ហើយ​យក​ម្ស៉ៅ​សូដា ដាក់​ពីលើ​សរសៃ​ច្រាស​ដុសធ្មេញ ហើយ​យកមក​ដុស​ធ្មេញ​ដែលមាន​កំណកកំបោរ ដូចដែល​អ្នក​ដុស​ជាមួយ​ថ្នាំ​ដុស​សម្អាត​ធ្មេញ​អ៊ីចឹង​ដែរ​។ បន្ទាប់ពី​ដុស​ហើយ​ខ្ពុរមាត់​ជាមួយ​ទឹក​ត្រជាក់​។​

-​ម្ស៉ៅ​សូដា​ជាមួយ​អំបិល  វិធី​នេះ​ក៏មាន​ប្រសិទ្ធភាព​ដែរ ដោយ​អ្នក​ត្រូវយក​ម្ស៉ៅ​សូដា​២​ស្លាបព្រា លាយ​ជាមួយ​អំបិល​២​ស្លាបព្រា​ច្របល់​ចូលគ្នា​ឲ្យ​សព្វ​។ បន្ទាប់មក យក​ច្រាស​ដុសធ្មេញ​ជ្រលក់​ទឹក​ឲ្យ​សើ​ម ហើយ​យក​ល្បាយ​ដែល​លាយ​រួច ដាក់​លើ​សរសៃ​ច្រាស រួច​យកមក​ដុសធ្មេញ​ដូច​វិធី​ខាងលើ​ដែរ​៕

ព័ត៌មានផ្សេងទៀត