ញ៉ាំ​ទទឹម​១​ផ្លែ​រាល់ថ្ងៃ​ជួយ​សុខភាព​ឆ្អឹង​និង​បន្ថយ​ការឈឺចាប់​សន្លាក់​

28-02-2021 5:02 pm 443

​ពី​ការការពារ​ប្រឆាំងនឹង​ជំងឺ​ផ្តាសាយ រហូតដល់​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ធ្ងន់ធ្ងរ ផ្លែ​ទទឹម​បាន​បង្ហាញថា​ជា​អ្នកការពារ​រាងកាយ​របស់​មនុស្ស​។ ទទឹម​សំបូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ហើយ​នេះ​ជា​មូលហេតុ​ដែល​វា​អាច​ប្រយុទ្ធ​ប្រឆាំងនឹង​ការប៉ុនប៉ង​ជាច្រើន ដែល​បណ្តាលឲ្យ​យើង​ធ្លាក់ខ្លួន​ឈឺ​និង​រលាក​។​

​នៅក្នុង​ការសិក្សា​ឆ្នាំ​២០១១ បាន​រកឃើញថា​ប្រេង​គ្រាប់​ផ្លែ​ទ​ទឹម អាចធ្វើឲ្យស​ន្លា​ក់មាន​ការធូរស្រាល​។ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ភស្តុតាង​សំខាន់ៗ ដែល​បង្ហាញ​ពី​របៀប​ដែល​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​របស់​ផ្លែ​ទទឹម អាច​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រលាក​សន្លាក់​បាន​ដោយ​ជោគជ័យ​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេវា​អាច​ត្រូវបាន​ប្រើ ដើម្បី​បង្កើន​កម្លាំង​និង​មុខងារ​ឆ្អឹង​ផងដែរ​។​

​មាន​ការបង្ហាញឲ្យឃើញ​បន្ថែ​មទៀត​នៅក្នុង​ការសិក្សា​ឆ្នាំ​២០១៦ ដែល​អ្នកចូលរួម​ត្រូវបាន​ផ្តល់​ទឹក​ផ្លែ​ទទឹម​ចំនួន​២០០​មី​លី​លីត្រ​ជា​រៀងរាល់ថ្ងៃ​។ ៦​សប្តាហ៍​ក្រោយមក អ្នកចូលរួម​បានកត់សម្គាល់​ឃើញ​ពី ភាពរឹងមាំ​របស់​ឆ្អឹង​របស់​ពួកគេ ហើយ​មុខងារ​រាងកាយ​របស់​ពួកគេ​ក៏បាន​កើនឡើង​ដែរ​។​

​ក្រៅពីនេះ ការ​ទទួលទាន​ផ្លែ​ទ​ទឹម​១​ផ្លែ​រាល់ថ្ងៃ ក៏​ជួយ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​បញ្ហា​រំលាយ​អាហារ និង បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ហើយ​ទឹក​ផ្លែ​ទទឹម គ្រាប់​របស់​វា​និង​សូម្បីតែ​សម្បក​ផ្លែ​ទទឹម​ផង អាច​ការពារ​រាងកាយ​របស់​អ្នក​ពី​មេរោគ​ដែល​បង្ក​ជា​ជំងឺ​។ ដូចគ្នានេះដែរ ប្រភព​ដ៏​អស្ចារ្យ​នៃ​វីតាមីន​C​របស់​ផ្លែ​ទ​ទឹម បានបង្ហាញ​ពី​ការការពារ​ដ៏​អស្ចារ្យ​ប្រឆាំងនឹង​ជំងឺ​ផ្តាសាយ​ធម្មតា​៕

 ពាក្យគន្លឹះ  សុខភាពផ្លែទទឹម

ព័ត៌មានផ្សេងទៀត