ផឹក​កាហ្វេ​ប៉ុន្មាន​ពែង​ក្នុង​មួយថ្ងៃ​ទើប​ល្អ​សម្រាប់​សុខភាព​បេះដូង​?

26-02-2021 7:47 pm 341

​នៅក្នុង​សតវត្ស​ទី​១៧​ការផឹក​ការ​ហ្វេ​នឹងត្រូវ​ទទួល​ការកាត់ទោស​ប្រហារជីវិត​។ ប៉ុន្តែ​ពេលនេះ​មនុស្ស​អាច​ផឹក​កាហ្វេ​បាន​ដោយ​សេរី ហើយ​កាហ្វេ​បាន​ក្លាយជា​ភេសជ្ជៈ​ដ៏​ពេញនិយម​សម្រាប់​មនុស្ស​នា​ពេលបច្ចុប្បន្ន​។ ជា​ការពិត សមា​ធាតុ​ក្នុង​កាហ្វេ ល្អ​សម្រាប់​សុខភាព ប៉ុន្តែ​បើ​ទទួលទាន​ក្នុង​បរិមាណ​ច្រើន​លើស​កម្រិត វា​នឹង​បង្កបញ្ហា​ដល់​សុខភាព​វិញ​។ 

​យោងតាម​ការសិក្សា​មួយ​បានឲ្យដឹងថា ​ការផឹក​កាហ្វេ​ច្រើនជាង​៦​ពែង​ក្នុង​មួយថ្ងៃ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ ប្រសិនបើ​ចង់​ទទួលបាន​អត្ថប្រយោជន៍​ពី​កាហ្វេ ក្រៅពី​មិនគួរ​ផឹក​កាហ្វេ​លើស​កំណត់​ហើយ អ្នក​មិនគួរ​បន្ថែម​ស្ករ​និង​ក្រែម​ទៅ​ក្នុងពែង​កាហ្វេ​របស់​អ្នក​ឡើយ ដែល​ការធ្វើ​បែបនេះ​នឹង​បន្ថែម​កាឡូរី​និង​ខ្លាញ់​ដែល​អាច​នាំឲ្យមាន​បញ្ហា​សុខភាព​។ តើ​អ្នកដឹង​ទេ​ថា ការ​ទទួលទាន​កាហ្វេ​ខ្មៅ​តែមួយ​មុខ ក្នុង​បរិមាណ​ដ៏​ត្រឹមត្រូវ អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​បាន ខណៈ​ការបន្ថែម​ស្ករ​ឬ​ជាតិ​ផ្អែម ក្រែម​ទៅក្នុង​កាហ្វេ​អាចបង្កើន​កម្រិតជាតិស្ករ​ក្នុងឈាម​។ ក្រុម​អ្នកស្រាវជ្រាវ​អាល្លឺម៉ង់​ជឿជាក់ថា បរិមាណ​កាហ្វេ​ល្អ​បំផុត​ដែល​យើង​ត្រូវ​ការផឹក ដើម្បី​រក្សា​បេះដូង​ឲ្យនៅ​រឹងមាំ​បានយូរ គឺ​៤​ពែង​ក្នុង​មួយថ្ងៃ​។​

​ប៉ុន្មាន​ឆ្នាំ​មកនេះ អ្នកស្រាវជ្រាវ​បានកត់សម្គាល់​ឃើញថា អ្នក​ផឹក​កាហ្វេ​ទៀងទាត់​ទំនងជា​មិនសូវ​រង​ផលប៉ះពាល់​ពី​ស្ថានភាព​សុខភាព​ផ្សេងៗ​ទេ នៅក្នុង​នោះ​រួមមាន​ជំងឺ​បេះដូង​, ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​, ជំងឺ​ផ្លូវដង្ហើម​និង​ទឹកនោមផ្អែម​ជាដើម​។ ការសិក្សា​ដ៏​ធំ​មួយ​លើ​មនុស្ស​ចំនួន​៤០០,០០០​នាក់ នៅ​សហរដ្ឋអាមេរិក​បានរ​ក​ឃើញថា អ្នក​ដែល​ផឹក​កាហ្វេ​ជា​រៀងរាល់ថ្ងៃ ហាក់ដូចជា​មិន​ស្លាប់​ដោយសារតែ​បុព្វហេតុ​ណាមួយ​ទេ ជាង​អ្នក​ដែល​កាត់បន្ថយ​ជាតិ​កាហ្វេ​អ៊ី​ន​។ 

​យ៉ាងណាក៏ដោយ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​កាហ្វេ អ្នក​ត្រូវ​ប្រាកដថា​រសជាតិ​កាហ្វេ​ដែល​អ្នក​ទទួលទាន​ប្រចាំថ្ងៃ​គឺ​សុទ្ធ និង​ទទួលទាន​ក្នុង​បរិមាណ​ត្រឹមត្រូវ​។ កាលណា​ផឹក​ច្រើនពេក​វា​នឹង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​វិញ​មិន​ខាន​។ ជាងនេះទៅទៀត ការ​ទទួលទាន​កាហ្វេ​៦​ពែង​ឬ​លើ​ពីនេះ​ក្នុង​មួយថ្ងៃ ហើយ​មិនមែនជា​កាហ្វេ​អ៊ី​ន​តែមួយ​មុខ​ទៀត​នោះ អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​៕

 ពាក្យគន្លឹះ  សុខភាពកាហ្វេ

ព័ត៌មានផ្សេងទៀត