សញ្ញា​ព្រមាន​ថា​អ្នក​កំពុងតែ​កើត​ជំងឺ​មហារីកក្រពះ​

25-02-2021 5:45 pm 724

​អ្នកជំនាញ​បានផ្តល់​ដំបូន្មាន​ឲ្យ​យក​ចិត្តទុក​ខ្លាំង​បំផុត ប្រសិនបើ​សង្កេតឃើញ​រោគសញ្ញា​ខាងក្រោម​នេះ​លេចឡើង នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ព្រោះ​វា​អាចជា​សញ្ញា​ព្រមាន​ថា អ្នក​កំពុងតែ​កើត​ជំងឺ​មហារីកក្រពះ​ហើយ​។ នៅក្នុង​នោះ​ប្រសិនបើ​៖

មាន​ការឈឺចាប់​បន្ទាប់​ពី​ទទួលទាន អ្នកមាន​ជំងឺ​មហារីកក្រពះ ជាធម្មតា​តែងតែ​ឈឺចាប់​ក្នុង​ពោះ បន្ទាប់ពី​ញ៉ាំ​អាហារ​បាន​៣០​នាទី​ទៅ​២​ម៉ោង ក្រោយមក​ក៏​បាត់​ទៅវិញ​ដោយ​ខ្លួនឯង​។ ទោះជា​យ៉ាងណា មិនគួរ​មើលរំលង​នឹង​ភាពមិនប្រក្រតី​នេះឡើយ ហើយ​ប្រសិនបើ​ឈឺចាប់​បែបនេះ​ជា​ញឹកញាប់ គួរ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​។​

​ស្រក​ទម្ងន់​លឿន ក្នុង​រយៈពេល​ដ៏​ខ្លី អ្នកជំងឺ​មហារីកក្រពះ​អាច​អស់កម្លាំង មិន​ចង់​ញ៉ាំ​អាហារ រាគ ជាពិសេស​ពេល​បរិភោគ​សាច់ អ្នកជំងឺ​អាច​រាគ​កាន់តែ​ធ្ងន់ធ្ងរ រួមទាំង​ក្អួត​ផងដែរ​។ ចន្លោះ​ពេលនេះ រាងកាយ​មិនអាច​ស្រូបយក​សារធាតុចិញ្ចឹម ពី​អាហារ​ដែល​ទទួលទាន​បានទេ ដែលជា​មូលហេតុ​ធ្វើឲ្យ​រាងកា​យមាន​ភាពទន់ខ្សោយ​និងស​ម្រ​ក​ទម្ងន់​ក្នុងពេល​ដ៏​ខ្លី​។ 

លាមក​ប្រែជា​ពណ៌​ខ្មៅ ការ​បន្ទោ​របង់​លាមក​មាន​ពណ៌​ខ្មៅ លាមក​មាន​លាយ​ឈាម រាងកាយ​មាន​សភាព​ស្លេកស្លាំង​ធ្ងន់ធ្ងរ ក៏​ជា​រោគសញ្ញា​នៃ​ជំងឺ​មហារីកក្រពះ​ដែរ​៕

 ពាក្យគន្លឹះ  សុខភាពមហារីកក្រពះ

ព័ត៌មានផ្សេងទៀត