ឧហ្សាហ៍​ហើមពោះ​អាច​បណ្តោលមកពី​ជំងឺមហារីក​៥​ប្រភេទ​

23-02-2021 5:11 pm 532

​ជាទូទៅ​មូលហេតុ​ចម្បង​ដែល​បណ្តោល​ឲ្យមាន​អាការ​ហើមពោះ គឺ​ការ​ទទួលទាន​អាហារ​មិនល្អ និង​ការប្រមូលផ្តុំ​នៃ​ឧស្ម័ន​ពុល​ហួស​កម្រិត​។ ការ​ហើមពោះ​ដោយសារ​ការ​ទទួលទាន​ចំណី​ខុស វា​នឹង​ឆាប់​ធូរស្រាល​ទៅវិញ​។ ក៏ប៉ុន្តែ​ប្រសិនបើ​អាការ​ហើមពោះ នៅតែ​បន្ត​រយៈពេល​យូរ ហើយ​ឧស្សាហ៍​កើតជា​ញឹកញាប់​ទៀត​នោះ អាច​បង្ក​មកពី​ជំងឺមហារីក​៥​ប្រភេទ នៅក្នុង​នោះ​មានដូចជា​៖

​ជំងឺមហារីក​ស្បូន អាការ​ហើមពោះ អម​ទៅដោយ​ការឈឺចាប់​ត្រគាក​ពេល​កំពុង​នោម និង​ពេល​រួមភេទ​ឈឺ​ទ្វារមាស អាចជា​សញ្ញា​នៃ​មហារីក​ស្បូន​។ 

​ជំងឺ​មហារីកក្រពះ នៅពេលដែល​អ្នក​កើត​ជំងឺ​ហើម​ពោះ អម​ទៅដោយ​អាការ​ក្អួតចង្អោរ ពិបាក​ក្នុង​ការរំលាយ​អាហារ​និង​មានការ​ស្រក​ទម្ងន់ នោះ​ជា​រោគសញ្ញា​ដែល​បង្ហាញ​ពី​ជំងឺ​មហារីកក្រពះ​។​

​មហារីក​លំពែង ជំងឺ​ហើមពោះ​ធ្ងន់ធ្ងរ អម​ទៅដោយ​អា​ការឈឺចាប់​ខ្នង​និង​ពោះ បាត់បង់​ចំណង់​អាហារ ខាន់លឿង​និង​ស្រក​ទម្ងន់ ជា​រោគសញ្ញា​សំខាន់​នៃ​ជំងឺមហារីក​លំពែង​។ 

​មហារីក​ពោះវៀន ជំងឺមហារីក​ពោះវៀនធំ ស្ថិតក្នុង​ដំណាក់កាល​លូតលាស់ វា​នឹង​បង្ក​ឲ្យ​អ្នក​ជំងឺមាន​អាការ​ហើមពោះ ហូរឈាម​និង​ទល់​លាមក​។ ដូច្នេះ​អាការ​ហើម​ពោះ អូសបន្លាយ​រយៈពេល​យូរ អាចជា​មូលហេតុ​ចម្បង នៃ​ជំងឺមហារីក​ពោះវៀន​ធំ ព្រោះ​វា​អាច​បង្ក​ឲ្យ​ស្ទះ​ពោះវៀនធំ​។ 

​ជំងឺមហារីក​ថ្លើម ប្រសិនបើ​អ្នកមាន​អាការ​ហើមពោះ ហើយ​ស្បែក​មាន​ពណ៌​លឿង អាចជា​សញ្ញា​នៃ​ជំងឺថ្លើម​និង​មហា​រីកថ្លើម​។​

​ការ​ហើមពោះ​ស្តាប់ទៅហាក់ដូចជា​បញ្ហា​សាមញ្ញ ដែល​ធ្វើឲ្យ​មនុស្ស​មួយចំនួន​មិន​ចាប់អា​រម្ម​ណ៍ ដ្បិត​អាច​នឹង​យល់ច្រឡំ​អំពី​រោគសញ្ញា​នៃ​ការឈឺចាប់​ធម្មតា​។ តែ​ប្រសិនបើ​មាន​អាការ​បែបនេះ​កើតឡើង​ញឹកញាប់​និង​រយៈពេល​យូរ​ខុស​ប្រក្រតី អ្នកគួ​តែរ​ស្វែងរក​វិធី​សង្គ្រោះប​ន្ទា​ន់​ពី​ផ្នែក​វេជ្ជសាស្ត្រ​៕ 

 ពាក្យគន្លឹះ  សុខភាពហើមពោះ

ព័ត៌មានផ្សេងទៀត