របប​យោធា​មី​យ៉ាន់​ម៉ា​អាច​នឹង​កាន់អំណាច​យូរ​ឆ្នាំ​ដូច​មុន​ទេ​?

23-02-2021 5:08 pm 3276

​របប​យោធា​ធ្លាប់បាន​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ជាច្រើន​ឆ្នាំ​មកហើយ ដែល​កាលពី​អតីតកាល​នៅពេល​មាន​ការបះបោរ​ឬ​មាន​បដិវត្ដន៍​កើតឡើង​ម្ដងៗ មានតែ​យោធា​នេះហើយ​ទើប​អាច​ក្ដោប​ក្ដាប់​ស្ថានការណ៍​បាន​។ មី​យ៉ាន់​ម៉ា​ជា​ប្រទេសមួយ​មាន​ក្រុម​ជនជាតិភាគតិច​រស់នៅ​ចម្រុះ​គ្នាច្រើន  ហើយក៏​ចង់បាន​សិទ្ធិសេរីភាព​រៀងៗ​ខ្លួន​ផងដែរ ទើប​ធ្វើឲ្យ​រដ្ឋាភិបាល​ស៊ីវិល​លំបា​កក្នុងការ​ដឹកនាំ​ពីមុន​។ មាន​មិនតិច​ដង​ទេ​ដែល​រដ្ឋាភិបាល​ស៊ីវិល​បាន​ពឹង​ឲ្យ​យោធា​ចូល​អន្ដរាគមន៍ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​ប្រទេស​នៅពេល​ផ្ទុះ​ការតវ៉ា​ឬ​ការទាមទារ​ផ្សេងៗ​។ 

​សម្រាប់​យោធា​មើលឃើញថា រដ្ឋាភិបាល​ស៊ីវិល​ក្រោម​ការដឹកនាំ​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី ហាក់​កំពុង​ឲ្យ​ខ្លួន​បាត់បង់​អំណាច​បន្ដិច​ម្ដងៗ​។ នេះ​ជា​ក្ដី​ព្រួយបារម្ភ​មួយ​របស់​យោធា​ព្រោះ​បើ​យោធា​ខ្សោយ​អំណាច ហើយ​មាន​ចលនា​បដិវត្ដន៍​ណាមួយ​កើត​ឡើង​ដូច​កាលពី​អតីត​កាល រដ្ឋាភិបាល​ស៊ីវិល​អាច​ពិបាក​នឹង​ទប់ទល់​។ អ៊ីចឹង​បើ​យោធា​ខ្សោយ​អំណាច​ទៀត​នោះ មី​យ៉ាន់​ម៉ា​នឹង​ក្លាយជា​ប្រទេស​អនាធិបតេយ្យ​មិន​ខាន​។ តាមរយៈ​រដ្ឋប្រហារ​នៅពេលនេះ តើ​របប​យោធា​អាច​នឹង​ក្ដោប​ក្ដាប់​អំណាច​យូរ​ឆ្នាំ​ដូច​មុន​ឬទេ​?

​ដើម្បី​ច្បាស់​ព័ត៌មាន​បន្ថែម​សូម​ស្ដាប់​បទសម្ភាសន៍​រវាង​ពេញ ផេង​ជាមួយ​លោក​កា ម៉ា​ធុល ប្រធាន​ផ្នែក​ការទូត​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្ដរជាតិ​កម្ពុជា និង​ជា​អ្នកជំនាញ​ភូមិសាស្ដ្រ​នយោបាយ​អន្ដរជាតិ នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

​សំឡេង​៖

ព័ត៌មានផ្សេងទៀត