កុំ​ព្រងើយកន្តើយ​នឹង​ស្នាម​ជាំ​ពណ៌​ស្វាយ​លើ​រាងកាយ​!

18-02-2021 4:36 pm 573

​បញ្ហា​ស្នាម​ជាំ​ពណ៌​ស្វាយ​កើតឡើង​នៅលើ​ស្បែក​ញឹកញាប់ ទោះបីជា​វា​កើតឡើង​ហើយ​រលុប​បាត់​ទៅវិញ​ដោយ​ខ្លួនឯង​ក៏ដោយ តែ​មិនគួរ​ព្រងើយកន្តើយ​នឹង​វា​ឡើយ ព្រោះ​អាចជា​សញ្ញា​ព្រមាន​ពី​បញ្ហា​សុខភាព កំពុងតែ​ស្ថិតនៅ​ក្នុងដំណាក់កាល​គ្រោះថ្នាក់​។ នៅ​ក្នុងនោះ​៖

​កោសិកា​ឈាមក្រហម​មាន​កម្រិត​ទាប ស្បែក​ឡើង​ជាំ​ដុំៗ​មាន​ពណ៌​ស្វាយ អាចជា​សញ្ញា​មួយ​បង្ហាញថា អ្នក​កំពុងតែ​មាន​បញ្ហា​ប្លាកែ​ត​។ 

​ជំងឺ​ឈាម ជំងឺ​ស្លេកស្លាំង​មិនមែនជា​បញ្ហា​ដែល​ពិបាក​ព្យាបាល​នោះទេ តែ​ប្រសិនបើ​អាការៈ​ដទៃ​ទៀតដូចជា ការ​ហូរឈាម​តាម​ច្រមុះ ការ​ហូរឈាម​ច្រើន​ហួស​បន្ទាប់ពី​ការវះកាត់ អ្នក​អាច​នឹង​កំពុងមាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។​

​បញ្ហា​ថ្លើម ការ​ខូច​សរីរាង្គ​ថ្លើម​នឹង​ជះឥទ្ធិពល​ដល់​បរិមាណ​ប្លាកែ​ត ដែល​ចាំបាច់​សម្រាប់​កំណក់​ឈាម​។ ចំនួន​ប្លាកែ​ត​ទាប អាច​បណ្តោល​ឲ្យមាន​ស្នាម​ជាំ​លើ​ស្បែក​។​

​មហារីក​ឈាម ស្នាម​ជាំ​ពណ៌​ស្វាយ​ដែល​លេចឡើង​នៅលើ​ស្បែក អាចជា​សញ្ញា​នៃ​ជំងឺមហារីក​ឈាម ផងដែរ​។ យ៉ាងណាក៏ដោយ ដើម្បី​បញ្ជាក់​មូលហេតុ​នៅ​ពីក្រោយ​ស្នាម​ជាំ​ពណ៌​ស្វាយ​នេះ អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួលបាន​ដំណោះស្រាយ​ដ៏​ត្រឹមត្រូវ​និង​ទាន់ពេលវេលា​៕ 

ព័ត៌មានផ្សេងទៀត