កុំ​ផ្ងើយ​ក្បាល កុំ​បន្តក់​ទឹកអំបិល​ពេល​ឈាម​ច្រមុះ​

17-02-2021 1:43 pm 1622

ការ​ហូរឈាម​តាម​ច្រមុះ ជា​ញឹកញាប់​កើតឡើង​ក្នុង​រដូវរងារ​ជាង​រដូវក្តៅ​។ ចំពោះ​អ្នក​ដែល​កើត​បញ្ហា​ហូរឈាម​តាម​ច្រមុះ ភាគច្រើន​ជា​មនុស្ស​ដែលមាន​បញ្ហា​អាឡែ​ស៊ី​ច្រមុះ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ឬ​តំណពូជ​។ នៅពេល​ឈាម​ហូរ​តាម​ច្រមុះ អ្នក​គួរតែ​ប្រុងប្រយ័ត្ន មិនគួរ​ភ័យ​ស្លន់ស្លោ​។ ការ​ភ័យ​ស្លន់ស្លោ អាចធ្វើឲ្យ​ចលនា​ឈាម​កាន់តែ​ច្របូកច្របល់ ដែល​បង្កឲ្យមាន​ការហូរឈាម​កាន់តែច្រើ​ន​។ ក្រៅពីនោះ អំឡុងពេល​ច្រមុះ​កំពុងតែ​ហូរឈាម អ្នក​មិនគួ​រគេង​ឬ​ផ្ងើយ​ក្បាល​ឡើងលើ​ឡើយ​។ នៅពេល​អ្នកជំងឺ​គេង​ឬ​ផ្ងើយ​ក្បាល ឈាម​អាច​ច្រាល់​ហូរ​ចូលទៅក្នុង​មាត់​និង​បំពង់ក ដែល​បណ្តោល​ឲ្យ​ចង់​ក្អួត ក្អួត​ឬ​កកឈាម​ទៀតផង​។​

​អំឡុងពេល​ឈាម​ច្រមុះ អ្នក​ក៏​មិនគួរ​បន្តក់​ទឹកអំបិល ចូលទៅក្នុង​ច្រមុះ​នោះទេ​។ បើទោះបីជា​ការធ្វើ​បែបនេះ អាចជួយ​ធ្វើឲ្យ​ច្រមុះ​សើ​ម​ភ្លាមៗ​ពិតមែន ក៏ប៉ុន្តែ​បាន​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ ចម្រុះ​នឹង​ប្រែជា​ស្ងួត​វិញ ហើយ​ធ្វើឲ្យ​ងាយ​នឹង​ហូរឈាម​មកទៀត​។ ក្នុងពេល​ដំណាលគ្នា​នោះ អ្នក​គួរតែ​ចៀសវាង​ប្រើ​ដៃ​ឬ​វត្ថុ​ផ្សេងៗ​ជូត​ច្រមុះ ដែល​កំពុងតែ​ហូរឈាម ព្រោះ​អាច​បណ្តោល​ឲ្យ​ច្រមុះ​ឆ្លង​មេរោគ ហើយ​បង្ក​ជា​បញ្ហា​ផ្សេងៗ​កើតឡើង​។ ជំនួស​ឲ្យ​ការ​ប្រើដៃ​ឬ​វត្ថុ​ផ្សេងៗ​មក​ជូត​ច្រមុះ អ្នក​គួរតែ​ប្រើ​សំឡី​ជ្រលក់​អាល់កុល​ជូត​សម្អាត​ថ្នមៗ ទើប​មាន​សុវត្ថិភាព​។ យ៉ាងណាក៏ដោយ ប្រសិនបើ​ឈាម​ហូរ​តាម​ច្រមុះ​កាន់តែច្រើន​មិន​ធូរស្រាល អ្នក​គួរតែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាមៗ​៕

 ពាក្យគន្លឹះ  សុខភាពហូរឈាមច្រមុះ

ព័ត៌មានផ្សេងទៀត