អ្នក​ដែល​កំពុងមាន​បញ្ហា​ទាំងនេះ គួរ​ចៀសវាងទ​ទួល​ទាន​ខ្ទឹម​ស​

16-02-2021 5:46 pm 855

​ខ្ទឹមស​ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទុក​សារធាតុ​Allicin​ដែលមាន​អត្ថប្រយោជន៍​ខ្លាំង​បំផុត សម្រាប់ សុខភាព ព្រោះ​វា​អាចជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ទប់​ស្កាត់​បញ្ហា​កកឈាម កាត់បន្ថយ​កូលេ​ស្តេ​រ៉ុល​។ ក្រៅពីនេះ វា​ជា​ឱសថ​មួយ​ប្រភេទ ដែល​អាចជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ ហើយ​មាន សមត្ថភាព​ប្រឆាំងនឹង​ជំងឺ​ផ្តាសាយ រហូតដល់​ទៅ​៦៣​ភាគរយ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ អ្នក​ដែល​កំពុង​ប្រើប្រាស់​ថ្នាំពេទ្យ មាន​ជំងឺថ្លើម​និង​អ្នកមាន​សម្ពាធ​ឈាម​ទាប​ជាដើម មិនគួរ​ទទួលទាន​ខ្ទឹមស​នោះទេ​។​

​សម្រាប់​អ្នក​ដែល​កំពុង​ប្រើប្រាស់​ថ្នាំពេទ្យ ដោយសារតែ​បញ្ហា​សុខភាព​ណាមួយ​នោះ បើ​ចង់​ទទួលទាន​ខ្ទឹមស​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​។ មិន​ថា​ថ្នាំ​ប្រភេទ​ណា​នោះទេ ជាពិសេស​ថ្នាំ​ពន្យា​កំណើត អាច​បង្កឲ្យមាន​ផលប៉ះពាល់​ដល់​រាងកា​យ​។ រីឯ​អ្នកមាន​ជំងឺថ្លើម​វិញ គួរតែ​ជៀស​ចេញ​ឲ្យ​ឆ្ងាយ ព្រោះ​សមាសធាតុ​មួយចំនួន​របស់​ខ្ទឹមស អាចធ្វើឲ្យ​ថ្លើម​ខូចខាត​កាន់តែ​ធ្ងន់ធ្ងរ សូម្បីតែ​ក្រពះ​ក៏​ពិបាក​រំលាយ​អាហារ និង​បញ្ចេញ​ជាតិ​អាស៊ីត​ដែរ​។​

​ប្រសិនបើ​អ្នកមាន​សម្ពាធ​ឈាម​ទាប ហើយ​ទទួលទាន​ខ្ទឹមស​កាន់តែច្រើន នឹង​ធ្វើឲ្យមាន​បញ្ហា​ខ្វះ​ឈាម​កាន់តែ​ធ្ងន់ធ្ងរ​។ ក្នុង​ខ្ទឹម​សមាន​សារធាតុ​Allicin អាច​កាត់បន្ថយ​កោសិកា​ឈាម​ក្រហម និង​អេ​ម៉ូក្លូ​ប៊ីន​៕ 

 ពាក្យគន្លឹះ  សុខភាពខ្ទឹមស

ព័ត៌មានផ្សេងទៀត