ភាពមិនប្រក្រតី​កើតឡើង​ចំពោះ​ភ្នែក​ដែល​អ្នក​ត្រូវ​ទៅ​ជួប​ពេទ្យ​

10-02-2021 4:43 pm 843

​បញ្ហា​សុខភាព​មួយចំនួន មុនពេល​ធ្លាក់​ដល់​សភាព​ធ្ងន់ធ្ងរ រាងកាយ​ក៏បាន​បញ្ជូន​សញ្ញា​នានា ឲ្យ​យើង​ដឹង​ដែរ ប៉ុន្តែ​មនុស្ស​មួយចំនួន​មិនបាន​ចាប់អារម្មណ៍​ទេ​។ តួយ៉ាង​សញ្ញា​ខ្មៅ​នៅក្រោម​រង្វង់​ភ្នែក​និង​ចំណុច​លេចឡើង​នៅក្នុង​ភ្នែក​ជាដើម​។​

​សញ្ញា​ខ្មៅ​នៅក្រោម​រង្វង់​ភ្នែក​អាច​លេចឡើង ប្រសិនបើ​គេង​មិនបាន​គ្រប់គ្រាន់ ហើយ​បញ្ហា​នេះ គ្រូពេទ្យ​ណែនាំ​ឲ្យ​អ្នកគេង​មិនតិចជាង​៧​ទៅ​៨​ម៉ោង​រាល់​យប់​។ តែ​ភាពមិនប្រក្រតី​ក្រោម​រង្វង់​ភ្នែក​នេះ ក៏​អាច​កើតឡើង​បាន​ផងដែរ ដោយសារតែ​រោគ​ខ្វះ​គ្រាប់​ឈាម​ក្រហម​។ នៅពេលដែល​រាងកាយ​មិនបាន​ផលិត​កោសិកា​ឈាមក្រហម​គ្រប់គ្រាន់ ធ្វើឲ្យ​ស្បែកក្រោម​ភ្នែក​ប្រែ​ទៅ​ជាខ្មៅ​ងងឹត​។ ដូច្នេះ​ប្រសិនបើ​អ្នក​នៅ​ស្រពេចស្រពិល​ពី​មូលហេតុ​នៅ​ពីក្រោយ ភាព​ខ្មៅ​ក្រោម​ភ្នែក​នេះ អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ទទួលបាន​ដំណោះស្រាយ​ត្រឹមត្រូវ​។​

​ដោយឡែក​ប្រសិនបើ​នៅ​សុខៗ ស្រាប់តែ​លេចឡើង​នូវ​ចំណុច​មូល​តូចៗ​ឬ​ស្នាម​ឆ្នូតៗ​នៅក្នុង​ភ្នែក នោះ​ដល់​ពេលដែល​អ្នក​ត្រូវ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ហើយ​។ ភាពមិនប្រក្រតី​នៅក្នុង​ភ្នែក​របៀបនេះ អាច​បង្ហាញឡើង​ភ្លាមៗ​។ ប្រសិនបើ​វត្តមាន​ចំណុច​ទាំងនេះ​នៅក្នុង​ភ្នែក​កើតឡើង​រយៈពេល​លើសពី​១​សប្តាហ៍ អ្នក​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ នេះ​អាចជា​ការបង្ហាញ​ដំបូង​នៃ​ជំងឺភ្នែកឡើងបាយ ឬ​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេងទៀត​ជាមួយនឹង​ភ្នែក​របស់​អ្នក​៕

 ពាក្យគន្លឹះ  សុខភាពភ្នែក

ព័ត៌មានផ្សេងទៀត