បញ្ហា​ដែល​កើតឡើង​ពី​ការពាក់​អាវទ្រនាប់​ជាប់​ជាប្រចាំ​

08-02-2021 5:39 pm 413

​ការរស់នៅ​ក្នុងសង្គម​ប្រចាំថ្ងៃ នារីៗ​មិនអាច​ចៀសវាង​ពី​ការប្រើប្រាស់​អាវទ្រនាប់​បានទេ ដោយសារតែ​វា​ជួយ​បិទបាំង​មួយផ្នែក​នៃ​រាងកាយ បង្កើន​សម្រស់​និង​ទំនុកចិត្ត​។ ប៉ុន្តែ​ទន្ទឹមនឹង​ការផ្តល់​នូវ​អត្ថប្រយោជន៍ វា​ក៏​ផ្តល់នូវ​ផល​មិនល្អ​មួយចំនួន​ផងដែរ​។ បើតាម​ការចុះផ្សាយ​ដោយ​គេហទំព័រ brightside ការពាក់​អាវទ្រនាប់​ជាប់​ជាប្រចាំ នឹង​ធ្វើឲ្យ​សាច់ដុំ​សុដន់​ចុះខ្សោយ​។ 

​សុដន់​ត្រូវបាន​គ្របដណ្តប់​ដោយ​ស្បែក​យឺត​ស្តើង​និង​ទ្រទ្រង់​ដោយ​សរសៃ​ចង​សុដន់​។ ប្រសិនបើ​អ្នក​ពាក់​អាវទ្រនាប់​គ្រប់ពេល អ្នក​អាច​នឹងមាន​អារម្មណ៍​មិន​ស្រួល​នៅក្នុង​តំបន់​នោះ ពីព្រោះ​តែ​សរសៃ​ចង​សុដន់​មិនអាច​ដំណើរការ​ដូច​អ្វីដែល​វា​ចង់បាន​។ ស្បែក​សុដន់​អាច​បត់បែន​បាន​ស្រួល​ទៅតាម​ធម្មជាតិ នៅពេលដែល​អ្នក​ឈប់​ពាក់​អាវទ្រនាប់​ប៉ុណ្ណោះ​។ 

​ម្យ៉ាង​ការពាក់​អាវទ្រនាប់​ជាប់​រហូត បណ្តាលឲ្យ​ឈឺ​ស្មានិង​ខ្នង ដោយសារតែ​សម្ពាធ​ពី​ខ្សែ​អាវទ្រនាប់​។ ស្ត្រី​៧៩​ភាគរយ​បាន​រាយការណ៍​ពី​ភាព​វិជ្ជមាន​ក្នុង​សាច់ដុំ នៅពេល​ពួកគេ​បន្ថយ​ការពាក់​អាវទ្រនាប់​។​

​យ៉ាងណា​នារីៗ​នៅតែ​អាច​ប្រើប្រាស់​អាវទ្រនាប់​បាន តែ​ត្រូវ​ជ្រើសរើស​ប្រភេទ​អាវ​ដែលមាន​សាច់​ល្អ និង​ទំហំ​ស័ក្តិសម​នឹង​សុដន់​របស់​អ្នក ហើយ​បើ​អាច មិនគួរ​ពាក់​អាវទ្រនាប់​ទេ នៅពេល​មិន​ចេញទៅ​ខាងក្រៅ ដើម្បី​អនុញ្ញាតឲ្យ​វាមាន​សេរីភាព នៅក្នុង​ការលូតលាស់​ទៅតាម​ធម្មជាតិ ដែល​នេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​សុខភាព​សុដន់​ផងដែរ​៕

 ពាក្យគន្លឹះ  សុខភាពសុដន់

ព័ត៌មានផ្សេងទៀត