ទទួលទាន​ទឹក​ការ៉ុត​ជាប្រចាំ អាច​បង្ការ​ជំងឺមហារីក​៣​ប្រភេទ​

08-02-2021 4:49 pm 358

​ការ៉ុត  ជា​បន្លែ​ដ៏​និយម​មួយ​ប្រភេទ​សម្រាប់​មនុស្ស​ជាច្រើន ដែល​អា​ចបរិភោគបាន​តាម​ចំណង់​ចំណូលចិត្ត​ទាំង​ឆៅ​និង​ឆ្អិន​។ មើម​​បន្លែពណ៌​លឿង​មួយប្រភេទ​នេះ មិន​ត្រឹមតែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​គួរឲ្យ​ចង់​ទទួលទាន​នោះទេ វា​ថែមទាំង​មាន​ផ្ទុក​នូវ​អាហារ​បំប៉ន់​ខ្ពស់ ដែល​ផ្តល់​អត្ថប្រយោជន៍ យ៉ាងច្រើន​ដល់​សុខភាព​។ ការ​ទទួលទាន​ទឹក​ការ៉ុត​ជាប្រចាំ អាច​បង្ការ​ជំងឺមហារីក​ដ៏​មាន​គ្រោះថ្នាក់​៣​ប្រភេទ មហារីកក្រពះ មហារីក​ឈាម​និង​មហារីក​សុដន់​។​

​ការ៉ុត មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ផ្សេងៗ​គ្នា​ជាច្រើន ដែលមាន​សារៈសំខាន់​ក្នុង​ការទប់ស្កាត់ ជំងឺមហារីក​។ នៅក្នុង​ការស្រាវជ្រាវ​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ការ​ទទួលទាន​ការ៉ុត អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីកក្រពះ ជាពិសេស​ការបរិភោគ​មើម​ការ៉ុត អាចជួយ​កាត់បន្ថយ​ហានិភ័យ​ប្រឈម​នឹង​ជំងឺ​មហារីកក្រពះ​រហូត​ដល់​២៦​ភាគរយ​។​

បើតាម​អ្នកស្រាវជ្រាវ ទៅ​ថ្ងៃ​អនាគត​ការ៉ុត​នឹង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការព្យាបាល​ជំងឺមហារីក​ឈាម​។ នៅក្នុង​ការសិក្សា​មួយ​ដែល​សំដៅ​ទៅលើ​តម្លៃ​នៃ​តួនាទី​ទឹក​ការ៉ុត​ចំពោះ​កោសិកា​មហារីក អ្នកវិទ្យាសាស្ត្រ​បាន​សង្កេតឃើញថា ទឹក​ការ៉ុត​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ការរារាំង​កោសិកា​មិន​ធម្មតា ដែល​បណ្តោល​ឲ្យ​ពួកវា​លូតលាស់ និង​បំផ្លាញ​កោសិកា​មាន​សុខភាព​ល្អ​៕

ព័ត៌មានផ្សេងទៀត