វិធីផលិតថ្នាំប៉ូវស្រោចបន្លែ

04-02-2021 12:52 pm 723

វត្ថុធាតុផ្សំ៖
- ស្លឹកទន្រ្ទានខែត្រ ១០គីឡូក្រាម
- ទឹកនោមគោ ២០លីត្រ
- អាចម៍ប្រចៀវ ៣គីឡូក្រាម
- អាចម៍គោស្រស់ ៥គីឡូក្រាម
- ខ្យង និងក្តាម ៥គីឡូក្រាម
- មេជី ៥០០មីលីលីត្រ
- ស្កររងូ ២០០ក្រាម

វិធីធ្វើ ៖
- ត្រូវយកស្លឹកទន្រ្ទានខែត្រទៅហាន់ ឬចិញ្រ្ចាំឱ្យល្អិត រួចច្របល់ជាមួយវត្ថុធាតុដើមផ្សេងទៀតឱ្យសព្វល្អ
- ច្រកចូលក្នុងបាវក្រចៅ យកទៅដាក់ក្នុងពាង និងចាក់ទឹកឱ្យលិចបាវ គ្របឱ្យជិតល្អ
- ត្រាំទុក ពី២០ ទៅ ៣០ថ្ងៃ ទើបប្រើបាន (អំឡុងពេលត្រាំនេះ កូរតែម្តងគត់ គឺនៅថ្ងៃទី១០)

វិធីប្រើប្រាស់ ៖
- ចំពោះកូនដំណាំ យកទឹកថ្នាំ១កំប៉ុងទឹកដោះគោ លាយជាមួយទឹកធម្មតា ១០លីត្រ ស្រោចលើកូនដំណាំនៅពេលល្ងាច
- ចំពោះដំណាំធំ យកទឹកថ្នាំ១កំប៉ុងទឹកដោះគោ លាយជាមួយទឹកធម្មតា ១៥លីត្រ ស្រោចលើដំណាំរាល់៧ថ្ងៃម្តង ក៏ស្រោចនៅពេលល្ងាចដែរ ប្រសិទ្ធភាព ធ្វើឱ្យដំណាំដុះលូតលាស់បានល្អ ធំ និងថ្លោសលឿន ។

ដកស្រង់ចេញពីសៀវភៅបទពិសោធន៍ថ្មីៗរបស់កសិករអង្គការសេដាក ឆ្នាំ២០១១ ៕ 

 ពាក្យគន្លឹះ  កសិកម្មថ្នាំប៉ូវ

ព័ត៌មានផ្សេងទៀត