នោមញឹកអាចជាសញ្ញាបង្ហាញថាមានជំងឺឬទេ?

03-02-2021 4:22 pm 751

នោមញឹកគឺជាការប្រញាប់ទៅនោម ឬនោមច្រើនដងខុសពីធម្មតាដែលនោមលើសពី ៧ដងក្នុង២៤ម៉ោង ខណៈពេលពិសារទឹកត្រឹមតែ២លីត្រជាមធ្យមក្នុងរយះពេល២៤ម៉ោង ហើយការនោមញឹកនេះបានរំខានសកម្មភាពរស់នៅប្រចាំថ្ងៃរបស់យើង និងរំខានការគេងជាដើម។  ពាក្យថានោមញឹមនេះគឺខុសពីនោមច្រើន ដែលនោមច្រើនគឺជាការនោមលើសពី៣លីត្រក្នុងមួយថ្ងៃហើយពាក្យថានោមញឹកនេះគឺខុសពីនោមដោយឯកឯង(នោមដោយមិនដឹងខ្លួន)។

 មូលហេតុនៃការនោមញឹកគឺមានហេតុផលជាច្រើនដូចជា៖

- ពិសារទឹកច្រើន,ពិសារជាតិផ្អែមខ្លាំង ឬផឹកកាហ្វេ និងស្រាច្រើន

- អាចបណ្តាលមកពីបញ្ហានៅលើប្រព័ន្ធតំរងនោម,ដូចជាការរលាកផ្លូវទឹកនោមនិងប្លោកនោម

- អាចបណ្តាលមកពីមានជំងឺមួយចំនួនដូចជា៖ ទឹកនោមផ្អែម បញ្ហាវិបត្តិអរម៉ូននៅខួរក្បាលដែលអាចឲ្យនោមច្រើន ឬបញ្ហាក្រពេញប្រូស្តាត

- ស្ត្រីដែលមានផ្ទៃពោះ( ដោយសារកូនសង្កត់នៅលើផ្លូវនោមបណ្តាលឲ្យនោមញឹក)

- ភាពឆាប់ភ័យឆាប់ខ្លាច

- អាចមានដុំសាច់ក្នុងពោះដែលអាចសង្កត់នៅលើផ្លូវនោម

- អាចមានបញ្ហាបណ្តាលមកពីវិបត្តិសរសៃប្រសាទបញ្ជាពីប្រព័ន្ធខួរក្បាល

- មានគ្រួសនៅតំរងនោមឬប្លោកនោម

- មានមហារីកប្លោកនោម

- ការប្រើថ្នាំបញ្ជុះទឹកនោមច្រើន

ជាមួយគ្នានេះបើមានរោគសញ្ញារួមផ្សំមកជាមួយការនោមញឹក គឺជាការនោមញឹកដែលបណ្តាលមកពីបញ្ហាផ្សេងៗនៃជំងឺនីមួយៗ។ ក្នុងនោះមានដូចជា៖

- មានការឈឺឬពិបាកក្នុងការនោម

- ទឹកនោមមានពណ៍ល្អក់,មានឈាម ឬពណ៍ក្រម៉ៅខ្លាំង

- ឬនោមដោយមិនដឹងខ្លួនមកជាមួយ

- មានការហូរខ្ទុះចេញពីប្រដាប់បន្តពូជ

- មានអារម្មណ៍ឃ្លានអាហារនិងស្រែកទឹកខ្លាំងខុសពីធម្មតា

- មានក្តៅខ្លួន មានរងារញាក់

- មានរកក្អួតចង្អោរឬក្អួត

- មានការឈឺនៅចង្កេះផ្នែកខាងក្រោយ

 ទាក់ទងនឹងបញ្ហានេះគេអាចធ្វើការកំណត់រោគវិនិច្ឆ័យដោយ៖

- សាកសួរប្រវត្តិជំងឺទាក់ទងនឹងអាការៈរូមផ្សំនៃការនោមញឹក ការប្រើប្រាស់ថ្នាំ

- ពិនិត្យឈាមរុករកពីបញ្ហារួមផ្សំនៃជំងឺផ្សេងៗដែលរួមផ្សំ

- ពិនិត្យវិភាគទឹកនោម

- ការថតឆ្លុះសរីរាង្គតំរងនោមនិងសរីរាង្គផ្សេងៗក្នុងពោះតាមរយះ អេកូសាស្ត្រ, x – ray, CT scan or MRI

- ការធ្វើតេស្តទាក់ទងនឹងសរសៃប្រសាទខួរក្បាល

- ការធ្វើតេស្តទាក់ទងនឹងមុខងារនិងកំលាំងផ្ទុករបស់ប្លោកនោម

 ការព្យាបាល និងការការពារ

សម្រាប់ការព្យាបាលនិងវិធីការពារ អ្នកជួបបញ្ហានេះគប្បី៖

- ត្រូវពិសារអាហារឲ្យបានត្រឹមត្រូវដូចជាកាត់បន្ថយជាតិផ្អែមនិងអាហាររឺភេសជ្ជៈ ដែលញ្ញោចទៅលើប្លោកនោមដូចជា៖ អាហារហិល ខ្លាំង កាហ្វេ ស្រាជាដើម។

- ការទទូលទានអាហារដែលមានជាតិសរសៃដើម្បីជួយសំរួលដល់ការបន្ទោរបង់កុំឲ្យទល់លាមក ដោយសារការទល់លាមកយួរគឺមាន ការសង្កត់លើផ្លូវនោមឬប្លោកនោមដែលញ្ញោចឲ្យនោមញឹក។

- និងការព្យាបាលទៅតាមមួលហេតុដែលបង្ករនៃជំងឺណាមួយ៕

ប្រភព៖ vadhanakvicheaclinic 

 ពាក្យគន្លឹះ  សុខភាពនោមញឹក

ព័ត៌មានផ្សេងទៀត