ញ៉ាំ​អាហារ​ក្តៅ​ញឹកញាប់​អាច​បណ្តាលឲ្យ​កើត​ជំងឺមហារីក​

02-02-2021 5:27 pm 266

​មហារីក ជា​ជំងឺ​ដ៏​កាច​សាហាវ​បំផុត ដែល​អាច​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​របស់​មនុស្ស​រាប់ពាន់នាក់​ក្នុង​មួយឆ្នាំៗ​នៅ​ទូទាំង​ពិភពលោក​។ ក្រៅពី​កត្តា​ហ្សែ​ន​និង​កត្តាបរិស្ថាន ទម្លាប់​នៃ​ការ​ទទួលទាន​អាហារ​ក៏​ជា​មូលហេតុ​ចម្បង ដែល​បណ្តោ​លឲ្យមនុស្ស​ជាច្រើនកើត​មាន​ជំងឺមហារី​កផងដែ​រ​។​

​មនុស្ស​ភាគច្រើន​តែងតែ​ចូលចិត្ត​ទទួលទាន​អាហារ​ក្តៅ ព្រោះ​យល់ថា​មាន​រសជាតិ​ឆ្ងាញ់ ខុសពី​អាហារ​ត្រជាក់​។ ក៏ប៉ុន្តែ​ទង្វើ​បែបនេះ​ត្រូវបាន​គេ​ចាត់ទុកជា​ទម្លាប់​អាក្រក់​មួយ ដែល​បណ្តោល​ឲ្យ​ប៉ះពាល់​ដល់​ធ្មេញ​និង​បំពង់​រំលាយ​អាហារ ហើយ​ប្រសិនបើ​អ្នក​ទទួលទាន​អាហារ​ក្តៅ​ជា​ញឹកញាប់​អាច​បង្ក​ឲ្យ​កើត​ជំងឺមហារីក​។ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ដល់​សុខភាព អ្នក​គួរ​ទទួលទាន​អាហារ​ដែលមាន​សីតុណ្ហភាព​ចាប់ពី ១០​ទៅ​៤០​អង្សា​សេ​។​

​ដោយឡែក ការ​ទទួលទាន​អាហារ​កែច្នៃ​វិញ ក៏​អាច​បណ្តាលឲ្យ​កើត​ជំងឺមហារី​កដែរ គឺ​មហារីក​បំពង់ក​។​ ​ប្រភេទ​អាហារ​កែច្នៃ ផ្ទុក​ជាតិ​សារធាតុ​Nitrosamine ដែល​ត្រូវបាន​គេ​ចាត់ទុកជា​ភ្នាក់ងារ​បង្ក​ជំងឺមហារីក​លឿន​បំផុត​។ អាហារ​កែច្នៃ​ត្រូវបាន​រាប់បញ្ចូល​ទាំង​ត្រីប្រឡាក់ ត្រីងៀត សាច់ក្រក ត្រសក់​ត្រាំ និង​គីមឈី​ជាដើម​។ ដូច្នេះ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​បំពង់ក អ្នក​គួរតែ​កាត់បន្ថយ​ការ​ទទួលទាន​អាហារ​ប្រភេទ​នេះ​៕

 ពាក្យគន្លឹះ  សុខភាពជំងឺមហារីក

ព័ត៌មានផ្សេងទៀត